ភ្នំពេញ៖ វេទិកាការងារមួយថ្ងៃពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលសហការរៀបចំជាមួយនឹង ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២៦៥នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។
ជាលទ្ធផល បេក្ខជនចំនួន៦នាក់ បានសម្ភាសជាប់ជាស្ថាពរ និង ១៧២នាក់ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។
ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត អាចតាមដានបានរយៈទំព័រ Facebook និង ឆាណែល Telegram របស់ NEA ឬទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕







