ការផ្លាស់ប្តូររបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ពីការព្រមទទួលទោស ទៅជាការផ្គើនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានប្រមូលផ្តុំអ្នកគាំទ្រមួយចំនួន ប៉ុន្តែសមាជិកផ្សេងទៀតនៃគណបក្សរបស់លោកបាននិយាយថា ពុំមានអ្វីដែលអាចកែប្រែទស្សនៈរបស់ពួកគេ តម្រូវឲ្យលោកត្រូវតែលាលែងចេញពីតំណែងនោះទេ។

នៅក្នុងសុន្ទរកថាមួយមុនពេលការបោះឆ្នោតចោទប្រកាន់លើកទីពីរដែលគ្រោងធ្វើនៅល្ងាចថ្ងៃសៅរ៍ ស្អែកនេះ លោក Yoon បានថ្កោលទោសគូប្រជែងនយោបាយរបស់លោកថាជាកម្លាំងប្រឆាំងរដ្ឋ និងនិយាយថាភាគីនោះជាមួយសត្រូវនៅក្នុងប្រទេសកូរ៉េខាងជើង ប្រហែលជាបានលួចស្តាប់ការបោះឆ្នោតរបស់កូរ៉េខាងត្បូង និងការពារបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីសប្តាហ៍មុនថាជាសកម្មភាពស្របច្បាប់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

ការអត្ថាធិប្បាយទាំងនេះ ត្រូវបានយកទៅជជែកវែកញែកនៅលើបណ្តាញ YouTube របស់ក្រុមអភិរក្សនិយម និងបានបង្ហាញពីការការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសម្លេងពីសុន្ទរកថាមួយ មុនពេលការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលើកដំបូងកាលពីសប្តាហ៍មុន ដែលលោកបានសុំអភ័យទោស និងបាននិយាយថាលោកនឹងដាក់អនាគតនយោបាយរបស់លោកនៅក្នុងដៃនៃគណបក្សអំណាចប្រជាជនរបស់លោក។ គេមិនមិនច្បាស់ថាអ្វីដែលបណ្តាលឱ្យមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែលោក Yoon ពុំបានផ្តល់សញ្ញាណាមួយនៃការគាំទ្រសំណើរបស់មេដឹកនាំបក្ស PPP គឺលោក Han Dong-hoon ដែលអំពាវនាវឱ្យរូបលោកលាលែងពីតំណែងនៅប៉ុន្មានខែខាងមុខ និងប្រគល់សិទ្ធិអំណាចឱ្យនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាច។សុន្ទរកថាដែលបាននាំទៅដល់ការខ្វែងគំនិតគ្នាក្នុងការផ្លាស់ប្តូរជំហររបស់បក្ស PPP លោក Han បានជំរុញសមាជិកបក្សឱ្យបោះឆ្នោតសម្រាប់ការចោទប្រកាន់ទម្លាក់តំណែងនៅថ្ងៃសៅរ៍ស្អែកនេះ ជាសកម្មភាពមួយត្រូវបានស្វាគមន៍ដោយសំឡេងចេញពីសមាជិកសភាគាំទ្រលោក Yoon ដែលបានបោះឆ្នោតជ្រើសរើសលោក Kweon Seong-dong ជាប្រធានក្រុមសមាជិកសភាថ្មីរបស់គណបក្ស ពួកគេ ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់Yoon៕