សម្តេចតេជោ ហ៊ុន សែន៖ ទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហានោះទេ

2024/12/13 04:31:31 pm        471

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការអំពាវនាវដល់បណ្តាប្រទេសមួយចំនួន​គប្បី បញ្ឈប់ការដាក់ទណ្ឌកម្មដល់ប្រទេសដទៃបន្តទៀត ខណៈការដាក់ទណ្ឌកម្មនេះ គឺមិនមែនជាមធ្យោបាយ សម្រាប់ការដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញការដាក់ទណ្ឌកម្ម ជាឯកតោភាគីនេះ វាបានធ្វើឲ្យប្រជាជន នៅលើពិភពលោករាប់លាននាក់ រងគ្រោះទៅវិញ។

ក្នុង​សន្និសីទ​សារព័ត៌មានរួមគ្នាជាមួយឯកឧត្តម ​សាស្ត្រាច្ចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ នៅប្រទេសតួគីយេ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ​ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងនាមជាជនជាតិកម្ពុជាមួយរូប ដែលធ្លាប់ឆ្លង​កាត់នូវទណ្ឌកម្មខាងសេដ្ឋកិច្ច និងនយោបាយចំពោះខ្លួនឯង ហើយក៏ធ្លាប់ឃើញ​ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះប្រទេសនានា សូមបញ្ឈប់ទៅនូវនយោបាយទណ្ឌកម្មសម្រាប់ប្រទេសនេះ ឬប្រទេសនោះ ដែលធ្វើជាមធ្យោបាយ ពីព្រោះថា​ គេមិនអាចលក់នូវ​អធិបតេយ្យ​គេទៅ​ដោះដូរ​ជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះកើតទេ..ទណ្ឌកម្មគ្រាន់តែបង្កើតនូវការឈឺចាប់​បន្ថែម​សម្រាប់ប្រជាជនតែប៉ុណ្ណោះ វាមិនត្រូវជាមួយមេដឹកនាំនោះទេ...»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ​ការដាក់ទណ្ឌកម្មដល់ប្រទេសដទៃ ដូចជាប្រ ទេសរុស្ស៊ីជាដើមនោះ វាមិនបានធ្វើឲ្យប្រទេសរុស្ស៊ីស្លាប់នោះទេ ផ្ទុយទៅវិញបានធ្វើឲ្យប្រជាជន​នៅលើពិភពលោករួមទាំងប្រជាជននៃប្រទេសកម្ពុជាផង បានរងគ្រោះផ្នែកសេដ្ឋកិច្ចទៅវិញ។

នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃកម្ពុជា ហើយក៏ជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជាផងដែរនោះ ក៏បានលើកឡើងអំពីបញ្ហា​សង្រ្គាមក្នុងតំបន់និងពិភពលោកផងដែរ ជាពិសេសបញ្ហារុស្ស៊ី ​និងអ៊ុយក្រែនតែម្តង ដោយសម្តេច​លើកឡើងថា​ប្រទេសតួកគីយេ នឹងក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការសម្របសម្រួលើបញ្ហាទាំង​ឡាយ​នេះដើម្បីឈានទៅរក ភាពចចារដោយសន្តិវិធី។

សម្តេចបានលើកឡើងថា​ គេមិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបាននោះទេ គឺមានតែការចចារ​មួយគតដែលអាចឈានទៅដល់ការបញ្ចប់សង្រ្គាមបាន ​ដោយរឿងនេះវាបានបង្ហាញឲ្យពិភពលោក បានឃើញរួចមកហើយ។

សម្តេចក៏បានលើកឡើងទៀតថា ​បញ្ហាថ្មីៗដែលបានកើតឡើងនៅលើទឹកដីស៊ីរី និងប្រទេសមួយ​ចំនួនទៀត​បានកំពុង​ស្មុគស្មាញ​យ៉ាងខ្លាំង ប៉ុន្តែសម្តេចបានសម្តែងនូវ​សុទិដ្ឋិនិយមថា​វានឹងមាន​ដំណោះស្រាយ​នាពេលឆាប់ៗ​ខាងមុខនេះ​ ហើយដំណោះស្រាយនោះនឹងមានការចូលរួមពីភាគី តួគីយេផងដែរ។

ដោយឡែកសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួគីយេវិញ សម្តេចតេជោ ហ៊ុន សែន រំពឹង កិច្ចសហប្រតិបត្តិទ្វេភាគីរវាងប្រទេសទាំងពីរ ​នឹងកាន់តែល្អប្រសើបន្ថែមទៀត​នាពេលខាងមុខ ហើយ ​សម្តេចរំពឹងថា ​ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួគីយេ នឹងឡើង​ដល់មួយពាន់លានដុល្លារ​អាមេរិកនាពេល ខាងមុខនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ​ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណដល់ប្រជាជន និងប្រទេសតួគីយេ ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសផ្នែកអាហារូបករណ៍នេះតែ ម្តង៕អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm