អាមេរិក៖ កូរ៉េខាងជើងដាក់បុគ្គលិកក្នុងក្រុមហ៊ុនអាមេរិក ដើម្បីរកប្រាក់សម្រាប់កម្មវិធីអាវុធ

2024/12/13 05:57:18 pm        279

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) បានផ្តល់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់ព័ត៌មានអំពីគ្រោងការណ៍ចោទប្រកាន់មួយ ដែលថាបុគ្គលិកបច្ចេកវិទ្យាកូរ៉េខាងជើង ទទួលបានការងារនៅក្រុមហ៊ុនអាមេរិកដោយមិនមានការសង្ស័យអ្វីឡើយ បន្ទាប់មកបានលួចការណ៍សម្ងាត់ពាណិជ្ជកម្មដើម្បីគំរាមទារប្រាក់ ហើយប្រាក់ទាំងនោះប្រើសម្រាប់ផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា បុគ្គលិកកូរ៉េខាងជើងប្រហែល ១៣០នាក់ បានទទួលការងារផ្នែកព័ត៌មានវិទ្យានៅក្រុមហ៊ុន និងអង្គការមិនស្វែងរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ ហើយរកចំណូលបានយ៉ាងហោចណាស់ ៨៨លានដុល្លារ ដែលទីក្រុងព្យុងយ៉ាង ប្រើប្រាស់សម្រាប់អាវុធមហាប្រល័យរបស់ខ្លួន។

អាមេរិកបាននិយាយថា មួយផ្នែកនៃប្រាក់សរុបទាំងនោះគឺជាសំណងរបស់បុគ្គលិកពីនិយោជក ដែលនៅទីបំផុតបានទៅលើរដ្ឋាភិបាលកូរ៉េខាងជើង។ ក្រុមហ៊ុនទាំងនោះមិនត្រូវបានគេស្គាល់ទេ ហើយបេសកកម្មកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

គួររម្លឹកថា បុគ្គលិកផ្នែកព័ត៌មានរបស់វិទ្យាកូរ៉េខាងជើង ដែលរត់ចោលស្រុកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ថាខ្លួនធ្លាប់ព្យាយាមឱ្យក្រុមហ៊ុនជួលធ្វើការ ហើយបន្ទាប់មកបង្កើតទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយបន្ថែមទៀត ដើម្បីទទួលបានការងារកាន់តែច្រើន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm