មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏ខ្លាំងបានឆាបឆេះនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងស្រុក Dindigul នៃរដ្ឋ Tamil Nadu កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺចំនួន២៩នាក់ ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យឯកជន ទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលស្រុក Dindigul ។

មន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។
អគ្គភ័យ បានឆាបឆេះនៅមន្ទីរពេទ្យឯកជន ខណៈអ្នកជំងឺនៅទីនោះត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជនដែលនៅក្បែរនោះ។ អ្នកប្រមូលទិន្នន័យស្រុក Dindigul បាននិយាយថា អាចមានអ្នកស្លាប់ និងរងរបួសច្រើន ប៉ុន្តែយើងនឹងបញ្ជាក់ចំនួនអ្នកស្លាប់ បន្ទាប់ពីមានការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត។

មន្ត្រីជាន់ខ្ពស់មកពីអង្គភាពពន្លត់អគ្គិភ័យនិងសសង្គ្រោះ បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានមកបាញ់ទឹកពន្លត់អណ្តាតភ្លើង ហើយយើងកំពុងធ្វើការដើម្បីគ្រប់គ្រងស្ថានការណ៍ និងធានាបានសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធ។
មន្ត្រីម្នាក់មកពីមន្ទីរពេទ្យបាននិយាយថា ស្ថានភាពកំពុងត្រូវបានវាយតម្លៃ ហើយយើងកំពុងសហការជាមួយក្រុមអ្នកសង្គ្រោះបន្ទាន់ ខណៈមូលហេតុនៃអគ្គិភ័យនិងទំហំនៃការខូចខាត នៅពុំទាន់បានដឹងនៅឡើយ។