
ភ្នំពេញ៖ ហ្វេសប៊ុកសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែតុលាបានផ្សព្វផ្សាយថា ការប្រជុំលើកទី៣៨និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ាន របស់កម្ពុជាសម្រាប់ឆ្នាំ២០២២។
ហ្វេសប៊ុកសម្ដេចតេជោដដែលបន្តថា សម្ដេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រ ធានអាស៊ានរហូត៣ដង។ សម្ដេចក៏បានយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបសម្ដេច ក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យសម្ដេចមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន៕
ដោយ៖ គង់ ឌិន