លោក Biden ចេញការលើកលែងទោសរបស់ប្រធានាធិបតី ដល់អ្នកទោស៣៩នាក់ និងបន្ថយទោសប្រមាណ ១.៥០០នាក់

2024/12/13 08:16:38 pm        295

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានលើកលែងទោសដល់អ្នកទោស៣៩នាក់ និងបានបន្ថយទោសដល់មនុស្សប្រមាណ១.៥០០នាក់ ដោយបង្កើតកំណត់ត្រានៅថ្ងៃតែមួយ សម្រាប់ចំណាត់ការលើកលែងទោស។

យោងតាមឯកសាររបស់សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden បានប្រកាសថា លោកកំពុងផ្តល់ការលើកលែងទោសដល់ពលរដ្ឋអាមេរិកប្រមាណ១.៥០០នាក់ ជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងថ្ងៃតែមួយ ដែលបានបង្ហាញពីការស្តារនីតិសម្បទាដោយជោគជ័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យសហគមន៍របស់ពួកគេកាន់តែមានសុវត្ថិភាព។ អ្នកទោសជិត១.៥០០នាក់ ដែលបានទទួលការបន្ថយទោស ជាអ្នកដែលបានជាប់ទោសនៅក្នុងលំនៅឋានយ៉ាងហោចណាស់មួយឆ្នាំ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

សេតវិមាន និយាយថា លោក Biden ក៏បានលើកលែងទោសបុគ្គលចំនួន៣៩នាក់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មអហិង្សា។ ឧក្រិដ្ឋកម្មអហិង្សា តែងតែរួមបញ្ចូលបទល្មើសគ្រឿងញៀន ការក្លែងបន្លំ ឬចោរកម្ម។

លោក Biden និយាយថា ក្នុងនាមលោកជាប្រធានាធិបតី លោកមានឯកសិទ្ធិដ៏អស្ចារ្យក្នុងការពង្រីកសេចក្តីមេត្តា ដល់មនុស្ស ដែលបានបង្ហាញវិប្បដិសារី និងការកែខ្លួនវិញ ផ្តល់ឱកាសសម្រាប់ពលរដ្ឋអាមេរិកក្នុងការចូលរួមក្នុងជីវិតប្រចាំថ្ងៃ និងរួមចំណែកដល់សហគមន៍របស់ពួកគេ ព្រមទាំងមានចំណាត់ការដើម្បីដកចេញភាពខុសគ្នានៃការកាត់ទោសចំពោះជនល្មើសអហិង្សា ជាពិសេសអ្នកទាំងឡាយដែលត្រូវបានកាត់ទោសពីបទល្មើសគ្រឿងញៀន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm