រុស្ស៊ី ជិតឈានដល់កិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំថ្មីរបស់ស៊ីរី ដើម្បីរក្សាមូលដ្ឋានយោធាសំខាន់ពីររបស់ខ្លួននៅក្នុងរដ្ឋមជ្ឈិមបូព៌ាមួយនេះ ដែលជាគោលដៅសំខាន់របស់វិមានក្រឹមឡាំង បន្ទាប់ពីការដួលរលំរបស់លោកប្រធានាធិបតី Bashar al-Assad។

ប្រភពដែលពីបញ្ហានេះនៅទីក្រុងមូស្គូ អឺរ៉ុប និងមជ្ឈិមបូព៌ា បាននិយាយថា ការពិភាក្សាកំពុងធ្វើឡើងដើម្បីឱ្យកងកម្លាំងរុស្ស៊ី បន្តស្ថិតនៅកំពង់ផែកងទ័ពជើងទឹកក្នុងទីក្រុង តាទូស (Tartus) និងមូលដ្ឋានទ័ពអាកាសនៅ ម៉ីម៉ីម (Hmeimim)។

ក្រសួងការពារជាតិនៅទីក្រុងមូស្គូជឿថា ខ្លួនមានការយល់ដឹងក្រៅផ្លូវការជាមួយក្រុមឧទ្ទាម HTS ដែលដឹកនាំការវាយលុកបណ្តេញលោក Assad ថា ខ្លួនអាចបន្តស្ថិតនៅមូលដ្ឋានទ័ពស៊ីរី ប៉ុន្តែប្រភពព្រមានថា ស្ថានភាពនៅតែអាចផ្លាស់ប្តូរបាន ស្របពេលអស្ថិរភាពនៅស៊ីរី។

មូលដ្ឋានទ័ពជើងទឹក គឺជាមជ្ឈមណ្ឌលតែមួយគត់របស់រុស្ស៊ី នៅសមុទ្រមេឌីទែរ៉ាណេ។ មូលដ្ឋានផ្ទុកយន្តហោះយោធានោះត្រូវបានប្រើសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការសន្តិសុខរបស់រុស្ស៊ី នៅអាហ្វ្រិក ដែលអនុញ្ញាតឱ្យខ្លួនធ្វើការប៉ាន់ស្មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច និងស្ដារឡើងវិញនូវសិទ្ធិអំណាចសម័យសង្គ្រាមត្រជាក់របស់ទីក្រុងមូស្គូ មួយចំនួននៅលើទ្វីបនេះ៕