ឯកឧត្តម ជាម យៀប៖ សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា និងបានបង្កើតក្រុមមិត្តកម្ពុជា-សាយព្រឹស

2024/12/13 09:25:56 pm        452

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានការជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋសាយព្រឹស នៅទីក្រុងភ្នំពេញ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា សាយព្រឹស។ ម្យ៉ាងទៀត ស្ថានកុងស៊ុលថ្មីនេះ ក៏អាចកំណត់បានថាជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរការទូត វប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱ្យមានការយល់ដឹងកាន់តែ ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ទៀតថា សភាកម្ពុជាបាននឹងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកា សភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះដែរ រដ្ឋសភាកម្ពុជាក៏បានបង្កើតក្រុមមិត្តកម្ពុជា-សាយព្រឹស នៅក្នុងអាណត្តិទី៧ សម្រាប់ឆ្នាំ២០២៣-២០២៨នេះ ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើង ពាក់ព័ន្ធនឹងការជំរុញវិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាសដោយការហោះហើរត្រង់ពី សាយព្រឹស មកកម្ពុជា និងការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលនៅមានកម្រិតនៅឡើយ ឱ្យកាន់តែប្រសើរថែមទៀត ខណៈសក្តានុពលនៃប្រទេសទាំងពីរមានច្រើនស្ទើរគ្រប់វិស័យ ដូចនេះប្រទេសទាំងពីរគួរជំរុញសមាហរណកម្មរួមគ្នា លើផលិតផលសំខាន់ៗដូចជាកសិផលកសិកម្មជាដើម ពិសេសការនាំយកផលិតផលកម្ពុជាដែលមានគុណភាពល្អទៅកាន់ប្រទេសសាយព្រឹសក៏ដូចជាទីផ្សារអឺរ៉ុប ផងដែរ។

ម្យ៉ាងទៀតដោយសារតែប្រទេសសាយព្រឹស មានប្រព័ន្ធអប់រំលំដាប់ពិភពលោក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើសុំតាមរយៈឯកឧត្តមឯកអគ្គកុងស៊ុល នៅក្នុងការពិនិត្យលទ្ធភាពទាំងក្របខណ្ឌរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗ ដើម្បីផ្តល់អាហារូបករណ៍របស់ប្រទេសសាយព្រឹស និងផ្តល់ឱកាសកាន់តែច្រើនដល់ និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសសាយព្រឹស។

ឯកឧត្តម សាលា អេសសា (Hon. Mr. Salah Essa) ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស ប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានអនុញ្ញាតឱ្យមាននូវកិច្ចពិភាក្សានាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយសារថា ទំនាក់ទំនងប្រទេសទាំងពីរបានចាប់ផ្ដើមឡើងតាំងពីចុងឆ្នាំ១៩៩០ និងបានបន្តពង្រឹងទំនាក់ទំនងជាមួយគ្នា ជាបន្តបន្ទាប់មក។

ឯកឧត្តម បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាខ្លាំង ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីពេលកន្លងមក ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ នៅក្នុងគោលដៅរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត ប្រទេសទាំងពីរ សាយព្រឹស-កម្ពុជា បានចុះកិច្ចព្រមព្រៀងទីក្រុងបងប្អូន រវាងទីក្រុងភ្នំពេញ និងទីក្រុងឡាណាកា(Lanarca) ដើម្បីផ្លាស់ប្ដូរនូវទំនាក់ទំនង ទាំង ទេសចរណ៍ វប្បធម៌ និងនយោបាយ។

ឯកឧត្តម សាលា អេសសា បានបន្តថា ប្រជាជនកម្ពុជានិងសាយព្រឹស មានបេះដូងបើកទូលាយ និងមានភាពរួសរាយរាក់ទាក់ដូចគ្នា ដោយសង្ឃឹមថា យើងនឹងខិតខំពង្រឹងទំនាក់ទំនងការទូតជាមួយគ្នាបន្ថែមទៀត។ ដោយសារថា កម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ ជាពិសេសក្នុងសមាគមអាស៊ាន សាយព្រឹស ជាសមាជិករបស់សហគមន៍អឺរ៉ុប ដូចនេះយើងអាចស្វែងរកនូវកាលានុវត្តភាពនានា ដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ នូវទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ។

ឯកឧត្តមឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ថា លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស មានបំណងចង់ភ្ជាប់ទំនាក់ទំនងរវាងសភាទាំងពីរកម្ពុជា សាយព្រឹស ដោយឯកឧត្ដម មានផែនការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស ឱ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាសាយព្រឹស ដើម្បីជំរុញមិត្តភាព និងសហប្រតិបត្តិការនៃសភាទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតនៅពេលអនាគត។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភាសាយព្រឹស អញ្ជើញមកកាន់កម្ពុជា នាឆ្នាំក្រោយនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ឯកឧត្ដមនឹងរាយការណ៍ជម្រាបជូនទៅសម្ដេចប្រធានរដ្ឋសភា ដើម្បីសម្ដេចបានជ្រាបអំពីព័ត៌មាននេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm