ក្រុមហ៊ុន ​Facebook ប្ដូរ​ឈ្មោះ​ទៅជា Meta ក្នុង​ការ​ប្តូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​ជាថ្មី​ដ៏​ធំ​

2021/10/29 04:39:01 pm        634

​អាមេរិក៖ ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជ​នាម​ជាថ្មី​ដ៏​ធំ​។​ ​ក្រុមហ៊ុន​បាន​និយាយថា វា​នឹងមានការ​រួមបញ្ចូលកាន់តែ​ប្រសើរឡើងនូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​ពង្រីក​ការឈាន​ទៅដល់​ហួស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅក្នុង​វិស័យ​ដូចជា​សកម្មភាព​ពិតៗ (VR)​។​

​ការផ្លាស់ប្តូរ​នេះ​មិន​អនុវត្ត​ចំពោះ​ឈ្មោះ​កម្មវិធី​ដាច់ដោយឡែក​មួយៗ​របស់ខ្លួន ដូចជា Facebook, Instagram និង Whatsapp ទេ មានតែ​ក្រុមហ៊ុនមេ​ប៉ុណ្ណោះ​ដែលជា​ម្ចាស់​គ្រប់គ្រង​បណ្ដាញ​ទាំងនេះ។ ​ការកែប្រែ​នេះ​ធ្វើឡើង​បន្ទាប់ពី​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ជា​បន្តបន្ទាប់ ​ទាក់ទង​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម Facebook ផ្អែកលើ​ឯកសារ​ដែល​បែកធ្លាយ​ដោយ​អតីត​បុគ្គលិក​ម្នាក់​។​ ​អ្នក​ទំលាយ​ព័ត៌មាន Frances Haugen បាន​ចោទប្រកាន់​ក្រុមហ៊ុន​ថា​បានគិត "​ប្រាក់ចំណេញ​ជាជាង​សុវត្ថិភាព​"។​ ​កាលពី​ឆ្នាំ២០១៥ ក្រុមហ៊ុន Google បានរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​របស់ខ្លួន​ឡើងវិញ​ ដោយ​ដាក់ឈ្មោះ​ក្រុមហ៊ុនមេ​របស់ខ្លួន​ថា Alphabet ប៉ុន្តែ​ឈ្មោះ​នេះ​មិនបាន​ជាប់​នោះទេ​។​ ​ប្រធាន​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg បានប្រកាស​ឈ្មោះ​ថ្មី​នេះ ខណៈដែល​លោក​បានបង្ហាញ​ពី​ផែនការ​បង្កើតប្រព័ន្ធ​ដ៏​ទំនើប​ឲ្យ​ដើរ​ទាន់​បច្ចេកវិទ្យា "metaverse" ជា​ពិភព​អន​ឡាញ​ដែល​មនុស្ស​អាច​លេង​ហ្គេម ធ្វើការ និង​ទំនាក់ទំនង​ក្នុង​បរិយា​កាស​ពី​ចម្ងាយ​ដែល​ប្រៀបបាន​នឹង​រូបភាព​​ពិត​ជាក់ស្ដែង ដែលជា​រឿយៗ​ប្រើ​កាស VR។​

​លោក Zuckerberg បាន​ហៅ​ប្រព័ន្ធ​បច្ចេកវិទ្យា metaverse ថា​ជា​បរិស្ថាន​ធ្វើ​ទំនាក់ទំនង​ពី​ទីកន្លែងដាច់ដោយឡែក​គ្នា ដែល​លោកអ្នក​អាច​ចូលទៅ​ខាងក្នុង​ប្រព័ន្ធ​ជំនួស​ឲ្យ​ការ​សម្លឹងមើល​តែ​នៅ​អេក្រង់​ទូរស័ព្ទ​។​ ​សំខាន់វា​ជា​ពិភព​នៃ​សហគមន៍​ទំនាក់ទំនង​តាម​វីដេអូ ដែល​ជាប់ទាក់ទង​គ្នា​គ្មាន​ទីបញ្ចប់ ដែល​មនុស្ស​អាច​ជួប​ជជែក​គ្នា​លេង ធ្វើការ និង​លេង​ហ្គេម​កម្សាន្តដោយ​ប្រើ​កាស virtual reality headsets វ៉ែនតា​វៃឆ្លាត​ដែល​ប្រៀបបាន​នឹង​ការចូល​ទៅដល់​សកម្មភាព​ពិតៗ កម្មវិធី ​apps​ ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​ផ្សេងទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm