UN៖ ប្រជាជនស៊ីរីជាង ១,១លាននាក់ គ្មានផ្ទះសម្បែង ចាប់តាំងពីការកើនឡើងនៃអរិភាព នាពេលថ្មីៗនេះ

2024/12/13 10:32:03 pm        403

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនជាង ១,១លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅទូទាំងប្រទេសស៊ីរី ចាប់តាំងពីអរិភាពថ្មីៗនេះ បានផ្ទុះឡើង កាលពី ២សប្តាហ៍មុននេះ ចំពេលមានសេចក្តីរាយការណ៍អំពីកង្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា UN និងដៃគូរបស់ខ្លួនបន្តសកម្មភាពមនុស្សធម៌ ដូចដែលស្ថានភាពសន្តិសុខអនុញ្ញាត ដោយមានដៃគូមួយចំនួន ដែលកំពុងប្រតិបត្តិការ ក្នុងសមត្ថភាពមានកំណត់ នៅក្នុងទីក្រុង Damascus, Tartous, Latakia និង Raqqa ។ អង្គការពិភពលោកនេះ កំពុងតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់។

ការិយាល័យ បាននិយាយថា នៅភាគពាយព្យនៃប្រទេសស៊ីរី កង្វះម្សៅ និងឥន្ធនៈ បានធ្វើឲ្យ ហាងនំ ជាច្រើននៅក្នុងទីក្រុងអាឡិបប៉ូ ត្រូវបិទ។ ការផ្គត់ផ្គង់បន្លែមានកំណត់ និងមានការដាច់ចរន្តអគ្គិសនីនៅតាមសង្កាត់មួយចំនួន។ ចំណែកតម្លៃប្រេងឥន្ធនៈ នៅតែខ្ពស់។

OCHA បានបន្ថែមថា អរិភាពនៅជិតទំនប់ Tishreen នៅក្នុងខេត្តអាឡិបប៉ូ បានបន្តធ្វើឲ្យដាច់ចរន្តអគ្គិសនី ចាប់តាំងពីថ្ងៃអង្គារ ដោយបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ៤០០.000 នៅក្នុងតំបន់មួយចំនួនដូចជាទីក្រុង Menbij និងទីក្រុង Kobani ដែលរំខានដល់ការទទួលបានទឹក និងសេវាសំខាន់ៗផ្សេងទៀត។

ទោះបីជាមានបញ្ហាប្រឈម និងសុវត្ថិភាពក៏ដោយ អង្គការសហប្រជាជាតិ និងដៃគូ បានផ្តល់ស្បៀងអាហារដល់មនុស្សជាង ៧០០.000នាក់ នៅភាគពាយព្យនៃប្រទេសស៊ីរី ចាប់តាំងពីការកើនឡើងនៃអរិភាពនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm