របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេស បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានរក្សាប្រទេសកូរ៉េខាងជើង ក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់ខ្លួន ដោយបានបញ្ជាក់ម្តងហើយម្តងទៀតថា របបឯកោនេះ បានគាំទ្រសកម្មភាពភេរវកម្មអន្តរជាតិ។

ក្រសួងបានចេញផ្សាយរបាយការណ៍ប្រចាំងឆ្នាំ ២០២៣ ស្តីពីអំពើភេរវកម្មដែលបម្រើជាការណែនាំសម្រាប់ការសម្រេចចិត្តគោលនយោបាយស្តីពីការប្រឆាំងភេរវកម្ម។ ឯកសារនេះ មានបញ្ជីអ្នកឧបត្ថម្ភ ភេរវកម្មរដ្ឋ ដែលរួមមានប្រទេសគុយបា អ៊ីរ៉ង់ និងស៊ីរី។
ប្រទេសកូរ៉េខាងជើង នៅតែស្ថិតក្នុងបញ្ជី តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេស បានរៀបចំជាថ្មីនោះ។

កូរ៉េខាងជើង ត្រូវបានដាក់ក្នុងបញ្ជីជាលើកដំបូងថា ជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម ក្នុងឆ្នាំ ១៩៨៨ សម្រាប់ការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារគ្រាប់បែក ក្នុងឆ្នាំ ១៩៨៧ ទៅលើជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប៉ុន្តែប្រទេសនេះ ត្រូវបានលុបចេញពីបញ្ជីវិញ នៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីមានការត្រួតពិនិត្យផ្នែកច្បាប់។
កូរ៉េខាងជើង ត្រូវបានដាក់ចូលក្នុងបញ្ជីវិញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេស បានកំណត់ថា ប្រទេសនេះ បានគាំទ្រជាថ្មីទៀតចំពោះអំពើភេរវកម្មអន្តរជាតិ ក្នុងរយៈពេល ៩ឆ្នាំ ចាប់តាំងពីត្រូវបានលុបចេញពីបញ្ជីភេរវកម្ម។