នាយករដ្ឋមន្ត្រីចាំផ្ទះលីបង លោក ណាជីប មីកាទី ( Najib Mikati) កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ីស្រាអែលពីបទ «បំផ្លិចបំផ្លាញដោយក្បត់ជាតិ» បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវនៅលើទីប្រជុំជនព្រំដែន Khiam ដែលបានកើតឡើងមិនដល់ ២៤ម៉ោងផង បន្ទាប់ពីកងទ័ពលីបង់ បានចាប់ផ្តើមការដាក់ពង្រាយនៅទីនោះ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
សហរដ្ឋអាមេរិក បានសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាកាលពីខែមុន។
លោក មីកាទី បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយប្រហារលើទីប្រជុំជនតិចជាង ២៤ ម៉ោង បន្ទាប់ពីកងទ័ពលីបង់ បានចាប់ផ្តើមដាក់ពង្រាយ នៅក្នុងតំបន់ Khiam និង Marjeyoun ដើម្បី អនុវត្តបទឈប់បាញ់។
ទូរទស្សន៍ Al-Manar របស់ក្រុមហេសបូឡា បានរាយការណ៍ថា ការតវ៉ារបស់លោក មីកាទី បានកើតឡើង នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីប្រជុំជននេះ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកងទ័ពលីបង់ បានចូលទៅក្នុងតំបន់នោះ។
ទីប្រជុំជនកំពូលភ្នំដ៏សំខាន់នេះ មានចម្ងាយតិចជាង ៥ គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល បានកាន់កាប់តំបន់នោះ អំឡុងពេលប្រតិបត្តិការដីរបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់កាលពីខែតុលា ឆ្នាំមុន។