ប្រធានាធិបតីប៉ាណាម៉ា បានអំពាវនាវដល់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរក្សាជំនួយដែលក្រុងវ៉ាស៊ីនតោនផ្តល់ឲ្យប្រទេសអាមេរិកកណ្តាលរបស់លោកសម្រាប់បញ្ជូនជនអន្តោប្រវេសន៍ដែលមានគោលដៅទៅសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
សហរដ្ឋអាមេរិក បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារសម្រាប់ការចំណាយលើការបញ្ជូនត្រឡប់ទៅវិញ នូវជនអន្តោប្រវេសន៍ជាង១.000នាក់ ដែលបានព្យាយាមឆ្លងកាត់ព្រៃ Darien ពីប្រទេសកូឡុំប៊ី ចូលមក ប្រទេសប៉ាណាម៉ា ចាប់តាំងពីខែកក្កដា។
លោក Jose Raul Mulino ជាអ្នកស្តានិយម ដែលបានជាប់បោះឆ្នោត កាលពីខែឧសភា បាននិយាយថា៖«ខ្ញុំជឿថា ជំនួយនេះ ត្រូវតែបន្ត នៅក្រោមរដ្ឋបាលលោក Trump»។
រដ្ឋាភិបាលរបស់លោក បានរៀបចំជើងហោះហើរដឹកជញ្ជូនជនអន្តោប្រវេសន៍ចំនួន ៣០ ទៅកាន់ប្រទេសកូឡុំប៊ី អេក្វាឌ័រ និងឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mulino មិនបានបញ្ជូនជនជាតិវ៉េណេហ្ស៊ុយអេឡាទេ ដែលជនអន្តោប្រវេសន៍ភាគច្រើន បានដើរឆ្លងកាត់ព្រៃជ្រៅ ដោយសារតែយន្តហោះប៉ាណាម៉ា ត្រូវបានរារាំងមិនឲ្យចុះចត នៅក្នុងវ៉េណេហ្ស៊ុយអេឡា។