រុស្ស៊ីសង្ឃឹមថា នឹងរក្សាមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី ខណៈប្រធានUN ជំរុញឲ្យកាត់បន្ថយភាពតានតឹង

2024/12/13 10:50:41 pm        49

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងរក្សាមូលដ្ឋានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ខណៈដែលពួកវាទាំងនោះ មានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ដោយបានដកស្រង់សម្តីលោក Bogdanovថា៖«ខ្ញុំគិតថាមានកិច្ចព្រមព្រៀងទូទៅ ដែលការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងក្រុម IS មិនទាន់ចប់ទេ ការងារនេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ក្នុងន័យនេះ វត្តមានរបស់យើង បានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ»។ 

អ្នកការទូតរុស្ស៊ីរូបនេះ បានបន្ថែមថា ទីក្រុងមូស្គូ បានបង្កើតទំនាក់ទំនងជាមួយគណៈកម្មាធិការនយោបាយនៃក្រុម Hayat Tahrir al-Sham (HTS) របស់ប្រទេសស៊ីរី ហើយបានពិភាក្សាអំពីបញ្ហាធានាសន្តិសុខរបស់បេសកកម្មការទូតរុស្ស៊ី និងពលរដ្ឋ នៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យរបស់លោក  បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការរំលោភនាពេលថ្មីៗនេះ និងដ៏ទូលំទូលាយទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយជំរុញឲ្យភាគីនានាកាត់បន្ថយអំពើហិង្សា នៅទូទាំងប្រទេសនេះ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងនៅទីសន្និសីទ    សារព័ត៌មានប្រចាំថ្ងៃថា៖«លោកអគ្គលេខាធិការ មានការព្រួយបារម្ភជាពិសេសចំពោះការវាយប្រហារតាមផ្លូវអាកាសរាប់រយលើករបស់អ៊ីស្រាអែលទៅលើទីតាំងជាច្រើន នៅក្នុងប្រទេសស៊ីរី ហើយបានសង្កត់ធ្ងន់    លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយអំពើហិង្សាលើគ្រប់កន្លែងទាំងអស់ នៅទូទាំងប្រទេស»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm