អ្នកសរសេរប្លុកគាំទ្រជនជាតិរុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី មានចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រ នៅខាងក្រៅទីក្រុង Pokrovsk របស់អ៊ុយក្រែន បន្ទាប់ពីអង្គភាពរុស្ស៊ី បានរុញច្រានពីភាគខាងត្បូង ឆ្ពោះទៅរកផ្លូវថ្នល់ និងមជ្ឈមណ្ឌលផ្លូវដែក ដែលមុនសង្រ្គាម មានប្រជាជន ៦០.០០០នាក់។
រុស្ស៊ីគ្រប់គ្រងផ្នែកមួយនៃអ៊ុយក្រែនមានទំហំប្រហែលរដ្ឋ Virginia របស់អាមេរិក ហើយកំពុងឈានទៅមុខក្នុងល្បឿនដ៏លឿនបំផុត ចាប់តាំងពីដើមដំបូងនៃឆ្នាំ ២០២២។ នេះបើយោងតាមផែនទីប្រភពបើកចំហ។
លោក Yuri Podolyaka ជាអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ីដ៏លេចធ្លោម្នាក់កើតនៅអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ីឥឡូវនេះ មានចម្ងាយត្រឹមតែ ១,៥គីឡូម៉ែត្រពីទីក្រុង Pokrovsk បន្ទាប់ពីការរុញច្រានចេញពីភាគខាងត្បូង។
លោក Podolyaka បានអះអាងថា សមាជិកនៃក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍រុស្ស៊ី កងកម្លាំងពិសេសដែលបានលបចូលខ្សែត្រៀមជួរមុខ មុនពេលរុលចូលទៅមុខ បានស្ថិតនៅក្នុងទីក្រុងរួចហើយ។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់គណនីសមរភូមិពីភាគីណាមួយបានទេ ដោយសារការរឹតត្បិតការរាយការណ៍។