ញត្តិចោទប្រកាន់ទី ២ប្រឆាំងលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានដាក់ជូនជាផ្លូវការដល់សភាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ក្រោយការប៉ុនប៉ងលើកដំបូង ដើម្បីទម្លាក់រូបលោកចេញពីតំណែង ប្រធានាធិបតី ពុំទទួលបានជោគជ័យ ។
លោក Yoon បានរួចផុតពីការប៉ុនប៉ងលើកដំបូង ដើម្បីចោទប្រកាន់រូបលោកកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ពេលដែលភាគច្រើននៃសមាជិកគណបក្សកាន់អំណាចរបស់លោក គឺគណបក្សអំណាចប្រជជន(PPP) ធ្វើពហិកាការបោះឆ្នោត ។
ចាប់តាំងពីពេលនោះមក សមាជិក ៧រូបរបស់គណបក្ស PPP បានបង្ហាញការគាំទ្រជាសាធារណៈចំពោះការបោះឆ្នោតចោទប្រកាន់រូបលោក ។
លោក Yoon បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ការពារដល់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដោយលោកនិយាយថា ចំណាត់ការបែបនេះ គឺជាមធ្យោបាយដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ហើយលោកសន្យាតតាំងនឹងការប៉ុនប៉ងណាមួយចោទប្រកាន់រូបលោក ។
គណបក្សប្រឆាំងដែលគ្រប់គ្រងសភាឯកគណបក្ស មានគម្រោងរៀបចំការបោះឆ្នោតចោទប្រកាន់ជាលើកទី ២ នៅវេលាម៉ោង ៥ល្ងាចម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ស្អែកនេះ ។
ពូកគេត្រូវការយ៉ាងហោចសមាជិកគណបក្ស PPP ចំនួន ៨រូប ដើម្បីអនុម័តសេចក្តីស្នើច្បាប់ ពេលដែលពួកគេត្រូវការសំឡេងភាគច្រើន ចំនួន២ ភាគ៣ ៕