សេតវិមានចេញផ្សាយយុទ្ធសាស្ត្រទប់ទល់នឹងការស្អប់ខ្ពើមប្រឆាំងជនមូស្លីម និងអារ៉ាប់

2024/12/13 10:57:18 pm        37


ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) បានចេញផ្សាយយុទ្ធសាស្រ្តដែលរង់ចាំជាយូរមកហើយ ដើម្បីទប់ស្កាត់ការស្អប់ខ្ពើមប្រឆាំងនឹងជនមូស្លីម និងអារ៉ាប់ ដែលបានកើនឡើងយ៉ាងខ្លាំងក្លា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ដោយអំពាវនាវឲ្យបន្តការងារជាបន្ទាន់ ដើម្បីកាត់បន្ថយការរើសអើង និងការលម្អៀង។

ឯកសារដែលមានកម្រាស់ ៦៤ទំព័រនេះ កើតឡើងប៉ុន្មានសប្តាហ៍មុនពេលចូលកាន់តំណែងរបស់អតីតប្រធានាធិបតី លោក Donald Trump ដែលបានដាក់បម្រាមដល់ការធ្វើដំណើររបស់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើន ក្នុងអាណត្តិដំបូងរបស់លោក ដែលលោក Biden បានលុបចោលនៅថ្ងៃចូលកាន់តំណែងដំបូង។

នេះឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ក្នុងការប្រយុទ្ធនឹងទង្វើប្រឆាំងជនជាតិជ្វីហ្វនិយម ដែលចេញផ្សាយដោយសេតវិមាន នៅក្នុងខែកញ្ញាឆ្នាំ២០២៣ ហើយកើតឡើងជាងមួយឆ្នាំ ក្រោយការស្លាប់របស់ក្មេងប្រុសអាយុ ៦ឆ្នាំ ឈ្មោះ Wadea Al-Fayoume បន្ទាប់ពីត្រូវបានចាក់ដោយបុរសម្នាក់ដែលបានកំណត់គោលដៅលើក្មេងនោះ និងម្តាយរបស់ក្មេង ដោយសារតែពួកគេជាជនជាតិអាមេរិកាំងដើមកំណើតប៉ាឡេស្ទីន។

នៅក្នុងពាក្យផ្ដើមដំបូងនៃយុទ្ធសាស្រ្តនេះ លោក Biden បានហៅការវាយប្រហារលើក្មេងប្រុស នៅទីក្រុង Chicago និងម្តាយរបស់ក្មេងថា ជា «ទង្វើដ៏សាហាវ» ហើយបានកត់សម្គាល់ពីការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនមូស្លីម និងអារ៉ាប់ ការរើសអើង ហើយនិងការសម្លុតកំហែងដែលលោកហៅថា ជាទង្វើខុសខ្គង និងមិនអាចទទួលយកបាន។

លោកបានសរសេរថា៖ «ប្រជាជនម៉ូស្លីម និងជនជាតិអារ៉ាប់ សមនឹងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងទទួលបានសិទ្ធិគ្រប់បែបយ៉ាងពេញលេញ រួមជាមួយជនជាតិអាមេរិកទាំងអស់។ គោលនយោបាយដែលនាំឲ្យមានការរើសអើងប្រឆាំងនឹងសហគមន៍ទាំងមូល គឺជាទង្វើខុសឆ្គង ហើយមិនធ្វើឲ្យយើងមានសុវត្ថិភាពនោះទេ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm