ប្រជាពលរដ្ឋ និងរថយន្តធ្វើដំណើរយឺតៗនៅជុំវិញមជ្ឈមណ្ឌលទីក្រុងដាម៉ាស់នាព្រឹកថ្ងៃសុក្រនេះ គឺជាថ្ងៃសុក្រលើកដំបូង ក្រោយក្រុមឧទ្ទាមដឹកនាំដោយអ៊ិស្លាម ដណ្តើមបានការគ្រប់គ្រងរដ្ឋធានីប្រទេសស៊ីរីមួយនេះ ជាការបញ្ចប់របបផ្តាច់ការរបស់លោក Bashar al-Assad ។
ក្រេបរស់ជាតិកាហ្វេនាព្រឹកព្រលឹមក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង ពលរដ្ឋស៊ីរីនៅតាមដងផ្លូវក្នុងរដ្ឋធានីដាម៉ាស់ បានបង្ហាញភាពសប្បាយរីករាយ និងសេចក្តីពេញចិត្តរបស់ពួកគេ ពេលដែលពួកគេនឹកឃើញដល់អ្នកដែលបាត់បង់អាយុជីវិត អំឡុងការគ្រប់គ្រងយ៉ាងឃោឃៅអស់រយៈពេលជាច្រើនឆ្នាំរបស់លោក Assaad ។
លោក Rabee Kourbaj គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដាម៉ាស់ និយាយថា នេះគឺជាព្រឹកនៃសេរីភាព នេះគឺជាប្រទេសស៊ីរី នៅទីបញ្ចប់អរគុណព្រះដែលបានធ្វើឲ្យពួកយើងមើលឃើញពេលវេលាដ៏អយុត្តិធម៌ ។ លោកបន្តថា យុវជវជនរបស់អ្នកបានស្លាប់ទៅអស់ហើយ ។
ចំណែកឯលោក Tarek Halimeh គឺជាពលរដ្ឋស៊ីរីមួយរូបទៀតរស់នៅក្នុងទីក្រុងដាម៉ាស់ដែរនោះ និយាយថា ពួកយើងសង្ឃឹមថា ថ្ងៃសុក្រនេះ គឺជាថ្ងៃសុក្រនៃភាពសប្បាយរីករាយដ៏អស្ចារ្យ ។ ថ្ងៃសុក្រនៃជំនះសម្រាប់បងប្អូនមូស្លីម ។ នេះគឺជាថ្ងៃសុក្រទទួលបានពរជ័យពីព្រះ ។
លោក Assad បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ក្រោយសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ និងរយៈជាង ៥ទសវត្សរ៍នៃការគ្រប់គ្រងផ្តាច់ការគ្រួសាររបស់លោក អំឡុងពេលដែលស៊ីរី គ្រប់គ្រងរដ្ឋមួយក្នុងចំណោមរដ្ឋគាបសង្កត់ខ្លាំងបំផុតនៅតំបន់មជ្ឈិមបូព៌ា ៕