ក្រុមអ្នកឃ្លាំមើល៖ FBI មិនបានបញ្ជូនអ្នកស៊ើបអង្កេតសម្ងាត់ឲ្យចូលរួមក្នុងការវាយប្រហារថ្ងៃទី ខែមករា នៅវិមានកាពីតូល

2024/12/14 12:18:59 am        119

ក្រុមឃ្លាំមើលផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) បានឲ្យដឹងថា FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) មិនបានបញ្ជូនភ្នាក់ងារសម្ងាត់ឲ្យទៅចូលរួម ក្នុងការវាយប្រហារថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ហើយមិនអនុញ្ញាតឲ្យអ្នកផ្តល់ព័ត៌មានរបស់ខ្លួនចូលទៅក្នុងអគារ ឬចូលរួមក្នុងអំពើហិង្សានេះឡើយ។

ការរកឃើញដោយប្រមុខក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ លោក Michael Horowitz ផ្ទុយទៅនឹងការយល់ឃើញឃុបឃិតស្តាំនិយមជ្រុលរបស់អ្នកគាំទ្រប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលបានធ្វើការអះអាងឥតមូលដ្ឋានម្តងហើយម្តងទៀត ក្នុងន័យបង្ហាញថា ប្រតិបត្តិករ FBI មានជាប់ពាក់ព័ន្ធដោយសម្ងាត់ក្នុងកុបកម្ម នៅវិមានកាពីតូល។

ការអះអាងមិនពិតមួយ ទាក់ទងនឹងលោក James Ray Epps ជាអ្នកទៅពីរដ្ឋ Arizona ដែលបានចូលទៅក្នុងវិមានកាពីតូល នៅថ្ងៃនោះ។ លោក Epps ដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០២៣ ពីបទមជ្ឈិម ដោយសារបានចូលទៅក្នុងអគារ ឬបរិវេណដែលត្រូវបានហាមឃាត់នោះ ត្រូវបានចោទប្រកាន់មិនពិត ដោយអ្នកគាំទ្ររបស់លោក Trump និងដោយអតីតពិធីករប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Tucker Carlson ថា ជាអ្នកផ្តល់ព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា របាយការណ៍របស់លោក Horowitz កើតឡើងជាងមួយខែមុនពេល លោក Trump នឹងធ្វើពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ របស់លោក។ លោកបានសន្យាផ្តល់ការលើកលែងទោសដល់មនុស្សជាច្រើនដែលបានសម្រុកចូលវិមានកាពីតូល ភ្លាមៗ នៅថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm