ទួរគី និងអាមេរិកពិភាក្សាអំពីតួនាទី ក្នុងអនាគតរបស់ស៊ីរី និងបទឈប់បាញ់ នៅហ្កាហ្សា

2024/12/14 12:39:09 am        82

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃសុក្រ (ទី១៣ ខែធ្នូ) បាននិយាយថា អាទិភាពចម្បងរបស់ប្រទេសទួរគី នៅប្រទេសស៊ីរី គឺការធានាស្ថិរភាព និងទប់ស្កាត់ការត្រួតត្រារបស់ក្រុមដែលត្រូវបានចាត់ទុកថា ជាក្រុមភេរវករ ក្រោយរបបរបស់មេដឹកនាំ លោក Bashar al-Assad ដួលរលំ។

ដោយថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បន្ទាប់ពីកិច្ចប្រជុំរបស់ឥស្សរជនទាំង២ នៅទីក្រុងអង់ការ៉ា លោក Fidan បានប្រាប់ថា តួនាទីទួរគី និងសហរដ្ឋអាមេរិកដែលអាចមាន សម្រាប់អនាគតរបស់ប្រទេសស៊ីរី គឺជាប្រធានបទដែលពួកលោកបានពិភាក្សា។

លោកបាននិយាយថា៖ «ក្នុងស្ថានភាពថ្មី នៅប្រទេសស៊ីរី យើងបានពិភាក្សាអំពីអ្វីដែលអាចធ្វើបាន ដើម្បីសុខុមាលភាពរបស់ប្រជាជនស៊ីរី ឯកភាព បូរណភាព សុខដុមរមនា និងអធិបតេយ្យភាពរបស់ប្រទេសនេះ។ យើងក៏បានពិភាក្សាផងដែរ អំពីតួនាទីរបស់ទួរគី សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក្នុងតំបន់ ហើយនិងអំពីរបៀបថា តើយើងអាចសហការគ្នាយ៉ាងដូចម្ដេច ដើម្បីដោះស្រាយបញ្ហាទាំងនេះ»។

លោក Fidan បានបន្ថែមទៀតថា៖ «យើងបានពិភាក្សាគ្នាថា ការទប់ស្កាត់អំពើភេរវកម្ម នៅប្រទេសស៊ីរី និងការធានាថា ក្រុម Daesh និង PKK មិនបានត្រួតត្រា នៅទីនោះ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់យើង។ យើងបានពិភាក្សាយ៉ាងហ្មត់ចត់ អំពីអ្វីដែលយើងអាចធ្វើ ទាក់ទងនឹងបញ្ហាទាំងនេះ អំពីអ្វីជាកង្វល់រួមរបស់យើង និងអំពីដំណោះស្រាយរួម គួរមាន»។

ទាក់ទងនឹងតំបន់ហ្កាហ្សា លោក Fidan បានប្រាប់ថា ពួកលោកក៏បានលើកឡើងពីតម្រូវការ ដើម្បីឲ្យមានបទឈប់បាញ់នៅក្នុងតំបន់នេះ ដោយនិយាយថា៖ «យើងបានយល់ព្រមពីភាពបន្ទាន់នៃការសម្រេចបានបទឈប់បាញ់។ ទាំងសហរដ្ឋអាមេរិក និងទួរគី រួមជាមួយនឹងសម្ព័ន្ធមិត្តផ្សេងទៀត កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់ ក្នុងតំបន់។ តែជារឿងគួឲ្យសោកស្ដាយ ការមានអំពើហិង្សាដដែល នៅតែបន្តមាន។ អ៊ីស្រាអែលនៅតែសម្លាប់ជនស៊ីវិល។ យើងបានពិភាក្សាអំពីវិធានការដែលយើងអាចមាន ដើម្បីបញ្ឈប់វិបត្តិនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm