អ្នកជំនាញយានយន្ត NPIC លើកទឹកចិត្តឱ្យនារីចូលសិក្សាជំនាញ​មេកានិកយានយន្ត​ឱ្យបានច្រើន​ថែមទៀត ខណៈកំពុងមានតម្រូវការទីផ្សារខ្ពស់

2024/12/14 12:52:50 am        540

អ្នកជំនាញបច្ចេកទេសយានយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវ​ឲ្យ​មាននារីចូលរៀនវគ្គបច្ចេក​ទេស​មេកា​និក​យាន​យន្ត​ឲ្យបានច្រើនថែមទៀត ខណៈដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា និងសកលលោក។

លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្តនៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា «សិស្សជានារីមានចំនួនតិចជាងសិស្សជាបុរស ដែលមកចុះឈ្មោះ​ចូល​រៀន​ជំនាញ​មេកានិកយានយន្តនៅសាលា NPIC។ ប្រសិនបើសិស្សនារីចូលរៀន គឺគាត់​អាច​មាន​លទ្ធភាពក្នុងការរកការងារបានឆាប់រហ័យ ហើយតម្រូវការទីផ្សារខ្ពស់ទៀតផង»។

លោកនាយកបន្តថា «នារីនៅពេលរៀនចប់ អាចក្លាយជា Service Advisor ជាពិសេសខ្ញុំកន្លងមកសង្កេតឃើញថា នារី គឺខាងក្រុមហ៊ុនត្រូវការច្រើន ដោយសារគាត់អាចកាន់ Spare Part Stock ផ្សេងៗបាន ហើយពេលចេញទៅក្រុមហ៊ុន គេបង្រៀនគាត់ថែមទៅ គាត់អាចគេទទួលស្គាល់សមត្ថភាព គឺល្អមែនទែន»។

លើសពីនេះ លោកនាយកបានលើកទឹកចិត្តដល់សិស្សជានារីគួរតែហ៊ានប្រកួតប្រជែងសមត្ថភាព និងចូលប្រឡូកក្នុងវិស័យមេកានិកយានយន្តជាមួយនឹងសិស្សជាបុរស ព្រោះសមត្ថភាពបុរស និងនារីមិនមានភាពខុសគ្នាច្រើននោះទេ។ នារីបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង និងកម្លាំងកាយ ដើម្បីចូលប្រឡូកក្នុងវិស័យការងារផ្នែកយានយន្ត។

លោក ឆេងហ៊ាន់ បានបញ្ជាក់ពីសារៈសំខាន់នៃការចាប់យកជំនាញមូលដ្ឋានក្នុង​វិស័យមេកានិចរថយន្ត។ លោកថា មុខវិជ្ជានេះមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យសិស្សអនុវត្តគោលគំនិតក្នុងការផលិត និងការងារជួសជុលយានយន្តប្រកបដោយជំនាញច្បាស់លាស់។

ជាទូទៅសិស្សនិស្សិតដែលលោកបានបង្រៀន គឺលោកណែនាំពួកគេឱ្យយល់អំពីមូលដ្ឋានដូចជា អគ្គិសនី គ្រឿងបន្លាស់យន្តរថយន្តគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខាងក្នុង និងប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក ដើម្បីធ្វើជាមូលដ្ឋាន ហើយអាចក្លាយជាអ្នកជំនាញខាងការងារបច្ចេកទេសយានយន្ត។

ឆ្លងកាត់ការបង្ហាត់បង្រៀនសិស្សនិស្សិតកន្លងមកនេះ លោកបានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់សិស្សនិស្សិតជាច្រើន រួមទាំងការងារស្រាវជ្រាវមួយចំនួនដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស និងសាលា NPICផងដែរ។

លោកបានពន្យល់ថា លទ្ធិផលដែលពួកគេខំប្រឹងប្រែងពេលនេះ គឺជាភាពជោគជ័យដ៏សំខាន់ក្នុងជីវិតពួកគេ ដោយសារសមត្ថភាពអាចធ្វើការផលិតរបស់របរប្រើប្រាស់ គ្រឿងបន្លាស់យានយន្ត និងការជួសជុល។ បន្ទាប់ពីពួកគេបានរៀនចប់ក្នុងរយៈពេល ៤ឆ្នាំ ជាពិសេសប្រសិនពួកគេយកសមត្ថភាពទៅផ្គុំបញ្ចូលគ្នា គឺពួកគាត់មានសមត្ថភាពអាចផលិតជាសម្ភារៈ ឬយានយន្តទាំងមូលបានតែម្ដង។

និស្សិតបញ្ចប់ការសិក្សាពីកម្មវិធីនេះ គឺមានភាពគ្រប់គ្រាន់ក្នុងការបន្តអាជីពផ្សេងៗ។ លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចចូលរួមក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្វាក់ផលិតកម្មដូចជា ការផលិតយានយន្តគ្រប់ប្រភេទ អាចចូលរួមក្នុងការងារជួសជុលយានយន្ត និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលយកការងារផ្សេងទៀតនៅក្នុងវិស័យមេកានិចយានយន្ត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm