ការបំភ្លឺភ្លើងពណ៌ និងការតុបតែងបុណ្យណូអែល បានធ្វើឲ្យទស្សនិកជនរំភើបចិត្តសប្បាយរីករាយជាខ្លាំងនៅក្នុងទីក្រុងស៊ីដនី ពេលដែលរដូវវិស្សមកាល បានចាប់ផ្តើមនៅទីក្រុងកំពង់ផែរបស់អ៊ីស្រា្តលីមួយនេះ ។
ព្រះវិហារ St Mary's ដែលជាព្រះវិហារកាតូលិកធំបំផុតរបស់ទីក្រុងស៊ីដនី ត្រូវបានបំភ្លឺជាមួយនឹងស្លាយបញ្ចាំងចម្រុះពណ៌នូវរឿងដំណាល “A Christmas Carol” របស់អ្នកនិពន្ធ Charles Dickens ។
យោងតាមការអះអាងរបស់ក្រុមប្រឹក្សាទីក្រុងស៊ីដនី បានឲ្យដឹងថា ដើមណូអែលខ្ពស់បំផុតនៅក្នុងរដ្ឋ New South Wales បានបំភ្លឺនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Martin Place ជាមួយនឹងអំពូលភ្លើង ១១ម៉ឺនអំពូល បាល់ធំៗចំនួន ៣៣០ និងផ្កាមានដើមកំណើតអូស្រ្តាលី ១៥.០០០ដើម ធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងដល់មនុស្សម្នាទាំងអស់ដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ ។
នៅក្បែរនោះដែរ ផ្សារណូអែលប្រចំាឆ្នាំ Martin Place បានទាក់ទាញអ្នកដើរផ្សារនៅពេលយប់ ដោយអ្នកខ្លះនាំគ្នាធ្វើពិធីជួបជុំរដូវលំហែរកាយ ក្រោមពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាតដូចក្នុងផ្ទាំងគំនូរ ៕



