រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន

2024/12/14 01:07:52 am        226

នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ បាននាំគ្នារត់រកទីជម្រកជាថ្មីម្តងទៀតនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីរបស់រដ្ឋធានីអ៊ុយក្រែនមួយនេះ ពេលដែលរុស្ស៊ី បើកការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីល ៩៣គ្រាប់ និងយានដ្រូនជិត ២០០គ្រឿង នៅក្នុងការវាយប្រហារមួយនៃការវាយប្រហារនាសម័យសង្រ្គាមធំបំផុតរបស់ពួកគេ លើប្រព័ន្ធថាមពលអ៊ុយក្រែន នៅថ្ងៃសុក្រនេះ ។

លោក Zelenskiy និយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន អាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ៨១គ្រាប់ រួមទាំងមីស៊ីល ១១គ្រាប់បាញ់ចេញពីយន្តហោះចម្បាំង F-16 ។

ក្រុមហ៊ុនថាមពលធំបំផុត DTEK របស់អ៊ុយក្រែន និយាយថា កម្លាំងមីស៊ីលរបស់រុស្ស៊ី ធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧបករណ៍នៅរោងចក្រថាមពលកម្តៅ អំឡុងការវាយប្រហារពេលព្រឹកលើហេដ្ឋារចនាសម្ព័ន្ធថាមពល ។ 

ការវាយប្រហារមីស៊ីលនៅពេលព្រឹក បានកើតមានឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿងកាលពីយប់កន្លងទៅ ។

សូមបញ្ជាក់ថា ប្រព័ន្ធថាមពលអ៊ុយក្រែន រងគ្រោះដោយសាររលកនៃការវាយប្រហារ ១១លើករួចមកហើយក្នុងឆ្នាំនេះ ដែលបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ និងការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលយូរនៅទូទាំងប្រទេស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm