ក្រុមហ៊ុនប្រេង Petroecuador និងក្រុមមន្រ្តី និយាយថា រណ្តៅជីកលួចប្រេងបែបនេះ កំពុងកើតឡើង នៅប្រទេសអេក្វាឌ័រ ស្របពេលដែលក្រុមឧក្រិដ្ឋកម្ម បង្កើនការលួចប្រេងពីក្រុមហ៊ុនប្រេងរដ្ឋ ។
ក្រុមឧក្រិដ្ឋជន នាំគ្នាលួចសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈផ្សេងទៀត តាមរយៈបូមប្រេងចេញពីបំពង់បង្ហូរប្រេងរដ្ឋ សម្រាប់ប្រាស់ក្នុងការផលិតកូកាអ៊ីន និងដឹកជញ្ជូនគ្រឿងញៀន ។
ប្រធានអង្គភាពឧក្រិដ្ឋកម្មអ៊ីដ្រូកាបូនរបស់នគរបាលជាតិអេក្វាឌ័រ លោក Hugo Amores និយាយថា ក្រុមអាជ្ញាធរប៉ាន់ប្រមាណថា ប្រេង៣ម៉ឺនហ្គាឡុងក្នុង ១ថ្ងៃ ត្រូវបានចោរលួច ។
លោកថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការ ត្រូវការបង្កើតឡើង ដើម្បធ្វើឲ្យអន្តរាយដល់ក្រុមឧក្រិដ្ឋកម្ម ។ បើសិនជាពួកយើងគ្មានច្បាប់ទេនោះ ការងារដែលនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធធ្វើ ក៏គ្មានប្រិសិទ្ធិភាពនោះដែរ ។
លោកបន្តថា មាននូវការជជែកគ្នាច្រើនពីទ្វាររបស់សណ្ឋាគារ ជាទីដែលអ្នកឃាត់ខ្លួនចូលតាមធទ្វារមុខ ហើយចេញវិញតាមទ្វារក្រោយ ដល់ពេលនោះ វាគ្មានប្រសិទ្ធិភាពស្របច្បាប់ ឬប្រសិទ្ធិភាពប្រតិបត្តិការដែលពួកយើងចង់បាននោះទេ ។
ក្រុមហ៊ុន Petroecuador និយាយថា ការលួចប្រេងចាប់តាំងពីឆ្នាំ ២០២២រហូតមក បានធ្វើឲ្យមានការខាត់បង់ប្រាក់ជាង ២១៥លានដុល្លារ ៕



