ឧទ្យានជាតិថៃត្រូវបានបិទដោយគ្មានកំណត់ បន្ទាប់ពីដំរីព្រៃ សម្លាប់អ្នកទេសចរ

2024/12/14 01:54:48 am        142

ក្រុមអ្នកទេសចរចុងក្រោយចំនួន ៨៨៩នាក់ ដែលស្នាក់នាពេលយប់ នៅភ្នំ Phu Kradueng ក្នុងខេត្ត Loei ប្រទេសថៃ ត្រូវបានជម្លៀសចេញ នាព្រឹកថ្ងៃសុក្រ (ទី១៣ ខែធ្នូ) បន្ទាប់ពីឧទ្យានជាតិ Phu Kradueng ត្រូវបានបិទដោយគ្មានកាលកំណត់។

អ្នកទេសចរទាំងនោះត្រូវបានអមដំណើរចុះពីលើភ្នំ ដោយមន្ត្រីឧទ្យាន បន្ទាប់ពីលោក Adisorn Hemthanon ប្រធានឧទ្យានបានប្រកាសបិទ កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ)។

ការសម្រេចនេះត្រូវបានធ្វើឡើង ដើម្បីការពារការវាយប្រហារបន្ថែមទៀតពីពពួកសត្វដំរីព្រៃ។ ហើយការប្រកាសបិទនេះបានកើតឡើង បន្ទាប់ពីដំរីព្រៃមួយក្បាល បានវាយប្រហារ និងសម្លាប់ស្ត្រីវ័យ ៤៩ឆ្នាំម្នាក់ មកពីខេត្ត Chachoengsao។

ហេតុការណ៍នោះបានកើតឡើង នៅពេលស្ត្រីរងគ្រោះ និងស្ត្រីម្នាក់ទៀត កំពុងដើរតាមផ្លូវធម្មជាតិ Ong Phra Buddha Metta ឆ្ពោះទៅកាន់ទឹកធ្លាក់ Phen Phop។ ដំរីនេះត្រូវបានរាយការណ៍ថា បានវាយប្រហារលើស្ត្រីនោះចំនួន ២ដង រហូតបណ្ដាលឲ្យគាត់បាត់បង់ជីវិត។

នៅល្ងាចនេះ មន្ត្រីឧទ្យានបានរកឃើញភស្តុតាងដែលបង្ហាញថា នៅតែមានដានជើងរបស់សត្វដំរីលើផ្លូវទេសចរណ៍ ដែលបង្កឲ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាពអ្នកទៅលេងកម្សាន្ត៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        1
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm