នៅសង្កាត់សម្លាប់រង្គាល Tadamon ពលរដ្ឋស៊ីរីរំឭកដល់ភាពរន្ធត់របស់ពួកគេ និងសង្ឃឹមថាមានចម្លើយ

2024/12/14 03:25:27 am        138

សង្កាត់ Tadamon នៃទីក្រុងដាម៉ាស់ ប្រទេសស៊ីរី ពាសពេញដោយឆ្អឹងខ្មោច ដែលអ្នកស្រុក និងក្រុមសិទ្ធិមនុស្សរៀបរាប់ថា ទីនោះគឺជាកន្លែងសម្លាប់រង្គាលទ្រង់ទ្រាយធំ ក្រោមការគ្របគ្រងផ្តាច់ការរបស់លោកអតីតប្រធានាធិបតី Bashar al-Assad ។

សង្កាត់ Tadamon បានក្លាយជាកន្លែងគួរឲ្យចាប់អារម្មណ៍ ក្រោយបែកធ្លាយវីដេអូឆ្នាំ ២០២២ ឃើញបុរសម្នាក់ក្នុងឯកសណ្ឋានយោធា នាំមនុស្សប្រុសចងមុខគ្មានអាវុធក្នុងដៃមួយក្រុមដើរសំដៅរទៅកាន់រណ្តៅដ៏ធំមួយ រួចនិយាយប្រាប់ពួកគេថាឲ្យរត់ និងបានបាញ់ប្រហាររហូតដល់ពួកគេដេកដួលលើដី ។

ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅឆ្នាំ ២០១៣ ប៉ុន្តែការសម្លាប់រង្គាលបន្តរហូតដល់កាលពីពេលថ្មីៗនេះ ដោយពួកគេនិយាយថា ពួកគេតែងតែមើលឃើញកងកម្លាំងសន្តិសុខស៊ីរី នាំមនុស្សប្រុសទៅកាន់ទីនោះ និងឮសំឡេងស្នូរគ្រាប់កាំភ្លើង និងក្លិនឈ្ងៀមដុតសាកសព ។

លោក Mohammad al-Darra គឺជាបុរសវ័យចំណាស់ម្នាក់រស់នៅក្នុងសង្កាត់ Tadamon និយាយថា លោកបានស្នាក់នៅក្នុងសង្កាត់នេះ ក្រោយសង្រ្គាមស៊ីវិលចាប់ផ្តើមកាលពីឆ្នាំ ២០១១ ដោយសារគ្រួសាររបស់លោកខ្លាចផ្ទះល្វែងរបស់ពួកគេត្រូវចោរលួច ។ 

លោកថា ពី ១ឆ្នាំ ទៅ ១ ឆ្នាំ លោកមើលឃើញរថយន្តរបស់កងកម្លាំងប្រដាប់អាវុធស៊ីរី ដឹកមនុស្សប្រុសចងស្វាបសេកទៅកាន់ផ្លូវតូចមួយនោះ ជាកន្លែងដែលលោកគិតថា ការសម្លាប់រង្គាល Tadamon កើតឡើង ។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រ បានរឃើញគំនរឆ្អឹងខ្មោចគរលើសំរាម ប្លាស្ទិកចេះខ្លោច សម្លៀកបំពាក់គគ្រិច ទាំងនៅក្នុងអគារ និងលើដី ហើយនិងមើលឃើញក្មេងៗលេងជាមួយអ្វីដែលទំនងជាឆ្អឹងជំនីមនុស្ស និងឆ្អឹកភ្លៅមនុស្ស ។

លោក Khaled Houriya ដែលជាម្ចាស់ហាងមេកានិកនៅតំបន់នោះ និយាយថា ញឹកញាប់ខ្លាំងណាស់ដែលលោកបានឮស្នូរគ្រាប់កាំភ្លើង ហើយនិងក្លិនឈ្ងៀមដុតសាកសព ក្រោយវិលត្រឡប់មកកាន់សង្កាត់នេះវិញ កាលពីឆ្នាំ ២០១៩ ។ លោកថា កងកម្លាំងសន្តិសុខស៊ីរីថែមទាំងសុំឲ្យអ្នកជិតខាងរបស់លោក ជីកផ្នូរខ្មោចយ៉ាងធំទៀតផង ។

ក្រុមអ្នកស្រុក និយាយថា ពួកគេមិនហ៊ាននិយាយនោះទេ អំឡុងការគ្រប់គ្រងរបស់លោក Assad ពេលដែលការរិះគន់អាជ្ញាធរ ត្រូវបានគាបសង្កត់ និងរឹតត្បិតយ៉ាងធ្ងន់ធ្ងរបំផុត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm