ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមមុខទៅនឹងការបោះឆ្នោតដាក់ការចោទប្រកាន់ជុំទីពីរ ជុំវិញការដាក់ច្បាប់អាជ្ញាសឹក

2024/12/14 05:11:26 pm        59

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខទៅនឹងការបោះឆ្នោតដាក់ការចោទប្រកាន់ជុំទីពីរនៅថ្ងៃសៅរ៍នេះ ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ជាចំណាត់ការមួយដែលធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើល ធ្វើឲ្យបែកបាក់ក្នុងចំណោមគណបក្សរបស់លោក និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំណែងប្រធានាធិបតីនៅពាក់កណ្តាលអាណត្តិរបស់លោក។

ចំណាត់ការរបស់លោក ក្នុងការដាក់ការគ្រប់គ្រងដោយយោធាកាលថ្ងៃទី៣ ខែធ្នូ ដែលត្រូវបានដកចេញវិញត្រឹមតែ៦ម៉ោងក្រោយមក បន្ទាប់ពីសភាបានជំទាស់ទៅនឹងកងទ័ពនិងនគរបាល ដើម្បីបោះឆ្នោតប្រឆាំងក្រឹត្យនេះ ប៉ុន្តែវាបានធ្វើឱ្យប្រទេស ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ និងបានបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកលាចេញពីតំណែងពីបទបំពានច្បាប់។ គណបក្សប្រឆាំងគ្រោងនឹងធ្វើការបោះឆ្នោតដាក់ការចោទប្រកាន់នៅម៉ោង៤ រសៀលថ្ងៃសៅរ៍នេះ ម៉ោងក្នុងស្រុក ខណៈមានបាតុកម្មទ្រង់ទ្រាយធំ ដែលបានគ្រោងទុកមុនការបោះឆ្នោត។

គណបក្សអំណាចប្រជាជនអភិរក្សនិយម(PPP)របស់លោក Yoon បានធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតដាក់ការចោទប្រកាន់កាលពីលើកដំបូងមួយសប្តាហ៍មុននេះ ដោយបានរារាំងដល់អង្គប្រជុំ។ ចាប់តាំងពីពេលនោះមក មេដឹកនាំគណបក្ស PPP លោក Han Dong-hoon បានជំរុញសមាជិកបក្សឱ្យបោះឆ្នោតសម្រាប់ការចោទប្រកាន់នៅថ្ងៃសៅរ៍នេះ ហើយយ៉ាងហោចណាស់សមាជិកគណបក្ស PPP ចំនួន៧រូប បាននិយាយថាពួកគេនឹងបោះឆ្នោតដើម្បីដាក់ការចោទប្រកាន់។

គណបក្សប្រឆាំងគ្រប់គ្រងអាសនៈចំនួន១៩២ ក្នុងចំណោម៣០០អសនៈ នៅក្នុងសភាតែមួយ ដូច្នេះពួកគេត្រូវការសំឡេងយ៉ាងតិច៨ របស់គណបក្ស PPP ដើម្បីឲ្យគ្រប់ចំនួនពីរភាគបីសម្រាប់ដាក់ការចោទប្រកាន់។ 

ប្រសិនបើតុលាការដកលោក Yoon ឬលោកលាលែងពីតំណែង ការបោះឆ្នោតប្រធានាធិបតី ត្រូវតែធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។ លោក Yoon ស្ថិតក្រោមការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌដាច់ដោយឡែក សម្រាប់ការបះបោរ តាមដែលបានចោទចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹក ហើយអាជ្ញាធរ បានហាមឃាត់លោក មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm