សារមន្ទីរជាតិ កំពុងរៀបចំត្រៀមបើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ស្អែកនេះ
ដោយអនុវត្តន៍តាមវិធានការណ៍ស្តង់ដាប្រតិបតិ្ត SOP ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចកី្តណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ម្សិលមិញនេះ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១តទៅ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិSOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។






