ក្រុមបាតុករគាំទ្រសហភាពអឺរ៉ុបនៅប្រទេសហ្ស៊កហ្ស៊ី បានមកប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ នៅជិតអគារសភារបស់ប្រទេស នៅមុនថ្ងៃបោះឆ្នោតប្រធានាធិបតី។
កាលពីចុងខែវិច្ឆិកា គណបក្សកាន់អំណាចក្តីសុបិនហ្ស៊កហ្ស៊ី(Georgian Dream) របស់ប្រទេសហ្ស៊កហ្ស៊ី បានតែងតាំងលោក Mikheil Kavelashvili អតីតសមាជិកសភា និងជាកីឡាករបាល់ទាត់អាជីព ជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ។
លោក Kavelashvili ដែលបានលេងឱ្យក្រុម Manchester City ជាខ្សែប្រយុទ្ធនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ គឺជាសមាជិកស្ថាបនិកនៃគណបក្សអំណាចប្រជាជន ជាក្រុមបំបែកខ្លួនរបស់គណបក្សក្តីសុបិនហ្ស៊កហ្ស៊ី(Georgian Dream) ដែលកំពុងកាន់អំណាច ហើយមានកំណត់ត្រានៃការនិយាយប្រឆាំប្រទេសងលោកខាងលិច និងជាអ្នកប្រកាន់តឹង។
ទោះបីជាតំណែងរបស់ប្រធានាធិបតី មានក្រិតក្រមច្រើនក៏ដោយ ការជ្រើសរើសលោក Kavelashvili ទំនងជាត្រូវបានតាមដានដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ថាជាសញ្ញាបន្ថែមទៀតដែលថាប្រទេសហ្ស៊កកហ្ស៊ី កំពុងងាកចេញពីប្រទេសលោកខាងលិច ហើយខិតទៅរកកាន់តែកៀកប្រទេសរុស្ស៊ី។
លោក Zourabichvili បានរិះគន់ការបោះឆ្នោតសភាកាលពីខែមុន ដែលគណបក្សក្តីសុបិនហ្ស៊កហ្ស៊ី បានទទួលជ័យជម្នះ ថាជាការក្លែងបន្លំ ។