ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពី រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងប្រតិភូគ្រោងនឹងអញ្ជើញដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៦និង៣០នាទីល្ងាចនេះ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕

