ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ មុនការបោះឆ្នោតដាក់ការចោទប្រកាន់លើប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន។
សមាជិកសភាមួយចំនួន ត្រូវបានគេមើលឃើញនៅខាងក្រៅបរិវេណ ធ្វើសេចក្តីថ្លែងការណ៍ និងស្រែកពាក្យស្លោក មុនពេលចូលទៅក្នុងអគារ ដោយក្រុមបាតុករបានកាន់បដា និងស្លាកអំពាវនាវឱ្យចាប់ខ្លួន លោក Yoon ដែលឈរនៅក្បែរនោះ រួមទាំងបាតុករម្នាក់ដែលបង្ហាញសត្វសុនខពីរក្បាលមានពាក់ស្លាកប្រឆាំងលោក Yoon ។
ចំណាត់ការរបស់ប្រធានាធិបតី ក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ត្រូវបានដកចេញវិញត្រឹមតែ៦ម៉ោងក្រោយមក ប៉ុន្តែវាបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ និងបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកលាចេញពីដំណែងពីបទបំពានច្បាប់។