ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ពួកគេបានបើកការវាយប្រហារដោយដ្រូនជាច្រើន ដោយបានកំណត់ទៅលើ«គោលដៅរបស់អ៊ីស្រាអែល»។
អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Sarea បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបានបើក ប្រតិបត្តិការយោធាចំនួនពីរ ដែលទី១ បានកំណត់គោលដៅយោធា នៅក្នុងទីក្រុង Ashkelon ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ខណៈដែលទី២ បានកំណត់លើគោលដៅមួយ នៅក្នុងទីក្រុង Jaffa។
លោកបាននិយាយថា៖«ប្រតិបត្តិការទាំងពីរនេះ ត្រូវបានធ្វើឡើង ជាមួយយានដ្រូនចំនួនពីរគ្រឿង ដែលអាចឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
លោកបានបន្តទៀតថា៖«យើងក៏បានធ្វើប្រតិបត្តិការយោធារួមគ្នា ជាមួយក្រុមតស៊ូឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានកំណត់ទៅលើគោលដៅសំខាន់ៗ នៅភាគខាងត្បូងនៃដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាមួយនឹងយានដ្រូនជាច្រើនគ្រឿង។
អ្នកនាំពាក្យហ៊ួទីនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការវាយប្រហារទាំងនោះ ឬកំណត់អត្តសញ្ញាណគោលដៅនោះទេ។ ពុំទាន់មានការអត្ថាធិប្បាយពីភាគីអ៊ីស្រាអែលអំពីការអះអាងរបស់ក្រុមហ៊ួទី នៅឡើយ។