សារព័ត៌មានក្នុងស្រុក al-Akhbar បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រជាជនស៊ីរីប្រមាណ ៧.០០០នាក់ បានចូលទៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលដែល រដ្ឋាភិបាលស៊ីរីដែកដឹកនាំដោយលោក បាសា អាល់អាសាដ( Bashar al-Assad) បានដួលរលំ។
កាសែតនេះ បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា៖«មនុស្សទាំងអស់នេះ បំពេញតាមលក្ខខណ្ឌច្បាប់ ដែលបានស្នើសុំ ដូចជាមានបណ្ណស្នាក់នៅ ស្ថានភាពមនុស្សធម៌ ឬចាត់ទុកលីបង់ជាប្រទេសឆ្លងកាត់សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស»។
ប្រភពអនាមិក បានលាតត្រដាងថា ក្រៅពីមនុស្ស ៧.០០០ នាក់ ជនភៀសខ្លួនប្រមាណ ៩០.០០០ នាក់បានចូលក្នុងប្រទេសលីបង់ តាមរយៈការឆ្លងកាត់ខុសច្បាប់។
សារព័ត៌មាន Al-Akhbar បានឲ្យដឹងទៀតថា ជនជាតិស៊ីរីមួយចំនួន បានចាកចេញ ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ ដែលកើតចេញពីភាពចលាចលនយោបាយថ្មីៗ នៅក្នុងប្រទេសស៊ីរី។ កាសែតនេះ បានកត់សម្គាល់ថា ខណៈពេលដែលចំនួនតូចមួយ បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត( Beirut) ភាគច្រើន បានតាំងទីលំ នៅក្នុងតំបន់ Bekaa នៃប្រទេសលីបង់ ជាពិសេស នៅក្នុងទីក្រុង Hermel ។
កាលពីថ្ងៃសុក្រ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដឹកជនជាតិស៊ីរី បានក្រឡាប់ និងបុកចិញ្ចើមផ្លូវក្បែរផ្លូវឆ្លងដែនខុសច្បាប់រវាងប្រទេសស៊ីរី និងលីបង់ ក្នុងខេត្តភាគខាងជើង Akkar បានបណ្តាលឲ្យមនុស្សប្រហែល ៣០នាក់ រងរបួស ដោយ ១១នាក់ បានរងរបួសធ្ងន់ធ្ងរ។