មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃសុក្រ (ទី១៣ ខែធ្នូ) សម្រាប់ការអធិស្ឋានប្រចាំសប្តាហ៍ និងការជួបជុំមួយដែលក្រុមបព្វជិត នៅក្នុងទីក្រុងកំពង់ផែ Latakia ដែលជាអតីតបន្ទាយដ៏រឹងមាំរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) ដែលត្រូវបានបណ្តេញចេញ បានជំរុញឲ្យមានឯកភាពជាតិក្រោមរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ។
ក្រុមឧទ្ទាមស៊ីរី បានផ្តួលរំលំរបបគ្រប់គ្រងរយៈពេល ៦ទសវត្សរ៍ដ៏ឃោរឃៅរបស់គ្រួសារលោក អាសាដ និងក្រុមគ្រួសាររបស់គាត់ កាលពីថ្ងៃអាទិត្យ ហើយបានបង្កើតរដ្ឋបាលថ្មីដែលដឹកនាំដោយ អតីតក្រុមសកម្មប្រយុទ្ធអាល់កៃដា Hayat Tahrir al-Sham (HTS) ។ ក្រុមនេះ បានសន្យាថា នឹងមានបទបញ្ជាថ្មីដែលភាពទូលំទូលាយ និងការអត់ឱន។
បន្ទាប់ពីការបន់ស្រន់ជាលើកដំបូងកាលពីថ្ងៃសុក្រ ចាប់តាំងពីរបបរបស់លោក អាសាដ បានផ្តួលរំលំលោក ក្រុមមេដឹកនាំសាសនា បានថ្លែងទៅកាន់ហ្វូងមនុស្សរាប់ពាន់នាក់ នៅខាងក្រៅវិហារឥស្លាម ដោយអំពាវនាវឲ្យប្រជាជនបោះបង់ចោលអាវុធរបស់ពួកគេ។