សម្ព័ន្ធអារ៉ាប់ថ្កោលទោសការលុកលុយរបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ទ្រនាប់ នៅក្នុងប្រទេសស៊ីរី

2024/12/14 10:32:40 pm        81

សម្ព័ន្ធអារ៉ាប់ (AL) បានអនុម័តសេចក្តីសម្រេចមួយ ដែលថ្កោលទោសការលុកលុយយោធារបស់អ៊ីស្រា   អែល ចូលទៅក្នុងតំបន់ទ្រនាប់របស់ប្រទេសស៊ីរី និងទីតាំងជាប់ៗគ្នា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ដែលផ្តួចផ្តើមដោយអេហ្ស៊ីប។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រ។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតជំហរអារ៉ាប់រួមមួយ លើការពង្រីកការកាន់កាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់ខ្ពង់រាប Golan Heightsដែលអ៊ីស្រាអែលបានដាក់ជាឧបសម្ព័ន្ធរបស់ខ្លួន ដែលសម្ព័ន្ធអារ៉ាប់បានពិពណ៌នាថា ជាការរំលោភលើកិច្ចព្រមព្រៀងដកខ្លួនចេញពីតំបន់នេះឆ្នាំ ១៩៧៤។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សេចក្តីសម្រេចរបស់ AL បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដកខ្លួនចេញនេះ នៅតែមានប្រសិទ្ធភាពតាមសេចក្តីសម្រេចលេខ ៣៥០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនរងផលប៉ះពាល់ពីភាពចលាចលនយោបាយនៅស៊ីរីឡើយ។

សេចក្តីសម្រេចនេះ បានជំរុញឲ្យមានសម្ពាធអន្តរជាតិលើអ៊ីស្រាអែល ឲ្យគោរពតាមសេចក្តីសម្រេចលេខ ៤៩៧ របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៨១ ដែលចែងថា ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់   អ៊ីស្រាអែល នៅតំបន់ Golan Heights គឺ «ចាត់ទុកជាមោឃៈ»។ អង្គការអារ៉ាប់ដែលមានមូលដ្ឋាន នៅទីក្រុងគែរ ក៏បានទាមទារឲ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីស៊ីរី ដែលខ្លួនបានគ្រប់គ្រងនេះ។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm