សភាកូរ៉េខាងត្បូង បានចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកកាលពីសប្តាហ៍មុន ដើម្បីដាក់ច្បាប់អាជ្ញាសឹក។
សមាជិកសភាសរុបចំនួន ២០៤រូប បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោក Yoon ។ ការបោះឆ្នោតផ្អាក Yoon ពីតួនាទីប្រធានាធិបតី ហើយតុលាការ នឹងសម្រេចថាតើត្រូវដករូបលោកចេញពីតំណែងឬអត់។
លោក នាយករដ្ឋមន្ត្រី Han Duck-soo នឹងក្លាយជាប្រធានាធិបតីស្តីទី។