ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសុក្រថា នៅភាគកណ្តាលប្រទេសស៊ូដង់ ជនស៊ីវិលយ៉ាងតិច ៤២នាក់ បានស្លាប់នៅក្នុងការផ្ទុះគ្រាប់មីនក្នុងរដ្ឋ Sinnar កាលពីថ្ងៃសុក្រ និងការវាយប្រហារពីរលើកដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) នៅក្នុងរដ្ឋ Gezira ក្នុងរយៈពេលពីរថ្ងៃកន្លងទៅ នេះ។
បន្ទប់សង្គ្រោះបន្ទាន់ Al-Suki ដែលជាក្រុមស្ម័គ្រចិត្ត នៅក្នុងទីក្រុង Al-Suki ក្នុងរដ្ឋ Sennar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មនុស្ស ១៣នាក់ មកពីតំបន់ Al-Suki ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅពេលដែលគ្រាប់មីន បានផ្ទុះនៅក្នុងរថយន្តភីកអាប់របស់ពួកគេ នៅតំបន់ Jebel Moya ។
ក្រុមនេះ បានបន្ថែមថា ជនរងគ្រោះ កំពុងធ្វើដំណើរដើម្បីស្វែងរករថយន្ត និងឧបករណ៍ ដែលត្រូវបានលួចពីទីក្រុង Al-Suki យកទៅកាន់តំបន់Jebel Moya ។
កាលពីថ្ងៃទី 0៥ ខែតុលា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវតំបន់យុទ្ធសាស្ត្រ Jebel Moya នៅក្នុង Sinnar ជាផ្លូវឆ្លងកាត់គ្នា ដែលតភ្ជាប់ពីរដ្ឋ Gezira, White Nile និងរដ្ឋ Sinnar ។ ការដណ្តើបានតំបន់ Jebel Moya មកកាន់កាប់វិញនេះ បានអនុញ្ញាតឲ្យកងកម្លាំង SAF ឡោមព័ទ្ធក្រុមយុទ្ធ RSF នៅរដ្ឋ Sinnar និងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់របស់ពួកគេ។