អាជ្ញាធរ បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ៣នាក់ បានស្លាប់ និង ៣៩នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក នៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយ នៅក្នុងខេត្ត Tak ប្រទេសថៃ។
នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់អ្នកស្លាប់ និងអ្នករងរបួស ក្នុងហេតុការណ៍ផ្ទុះដែលបានកើតឡើងភ្លាមៗ មុនពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។
លោកស្រី Paetongtarn បានបញ្ជាឲ្យនគរបាល និងភ្នាក់ងារសន្តិសុខ ស៊ើបអង្កេតករណីនេះ ឲ្យបានលឿន ចាប់ជនដៃដល់មកផ្តន្ទាទោស ក៏ដូចជាណែនាំដល់អាជ្ញាធរបង្កើនវិធានការសន្តិសុខ នៅគ្រប់ពិធីបុណ្យនាពេលខាងមុខ ដើម្បីធានាសុវត្ថិភាពសាធារណៈ។

