គណបក្សប្រជាជន ឈរនៅខាងប្រជាជន កៀកជាមួយប្រជាជន កសាង និងការពារនូវសន្តិភាព

2024/12/15 05:01:32 pm        154

គណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាងប្រជាជន និង​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខ​រវាង​រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។

លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជា​ប្រធាន​ក្រុម​ការងារ​ចុះមូលដា្ឋនស្រុកសន្ទុក លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ឃុំ​បឹងល្វា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ធ្នូ ម្សិលមិញនេះថា ក្នុងរយៈ​ពេល​ជាង ៤៥ ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះ គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និង​ការ​លំបាក​ច្រើន​រាប់​មិន​អស់ ដោយមិនរត់ចោលប្រជាជនរួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេច​បាន​សមិទ្ធ​ផល​ធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនរាប់មិនអស់។ ហើយថ្មីៗនេះ ដោយបានមើល​ឃើញ​ពី​ស្នាដៃ​ដ៏​ធំធេង មិនអាចប្រកែកបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពាន រង្វាន់“សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអំឡុងមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃ​បណ្ដាគណបក្សនយោបាយអាស៊ី (ICAPP)។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានភាព​រឹងមាំ​មក​ដល់​សព្វ​ថ្ងៃ គឺត្រូវមានកត្តាចូលរួម ជាច្រើន ក្នុងនោះមានទាំងកត្តារូបវន្ត និងកត្តាស្មារតី។ កត្តារូបវន្ត បាន​បង្ហាញយ៉ាងច្បាស់ តាមរយៈអគារដែលបាននិងកំពុងសម្ពោធ ដាក់ឱ្យប្រើប្រា​ស់នា​ពេល​នេះ​។ ដោយសារឱកាសនេះ យើងទាំងអស់គ្នាបានមកជួបជុំ និងប្រារព្ធពិធី​សម្ពោធ​អ​គា​រ​ទីស្នាក់​ការ​បក្ស​ថ្មី ដែលបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។

លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បាន​រៀបចំ​ក្រុម​ការងារ​ចុះតា​មភូមិ-ឃុំ ដែលជា ផ្នែកមួយនៃកត្តារចនាសម្ព័ន្ធចាត់តាំង ដោយមានការរៀបចំ​យ៉ាង​ច្បាស់​លាស់ និងមានគោលដៅជាក់លាក់ សមតាមយុទ្ធសាស្ត្រដាក់ ចេញរបស់គណបក្ស។ តាមរយៈ​ការរៀបចំក្រុមការងារនេះ គណបក្សបានបង្ហាញឱ្យឃើញពីគោលគំនិត ដែលតែង​តែឈ​រ​នៅខាង ប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការ​រួម​សុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជា

ក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ ការណ៍នេះសរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់របស់គណបក្ស និងការលើកកម្ពស់អត្តចរិត គុណធម៌ សីលធម៌ របស់មន្ត្រី​គណបក្ស​ព្រមទាំងសាម្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ឱ្យមានការឯកភាពគ្នាខាងទស្សនៈ នយោ​បាយ សតិអារម្មណ៍ និងការចាត់តាំងក្នុងការបម្រើប្រជាជនដោយសេចក្តីស្មោះត្រង់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm