សិស្សមន្ត្រីជាន់ខ្ពស់ជាង ៦០នាក់ប្រឡងជាប់វិញ្ញាសាលើកទី២ និងសិស្សមន្ត្រីក្រមការជាង ១០០នាក់ ប្រឡងជាប់ជាស្ថាពរ

2024/12/15 06:01:52 pm        223

​សិស្សមន្ត្រីជាន់ខ្ពស់ជាង៦០នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរជាលើកទី២ និង​សិស្សម​ន្ត្រី​ក្រម​ការ​សរុបជាង១០០នាក់ប្រឡងជាប់ជាស្ថាពរ។ បេក្ខភាពដែលប្រឡងជាប់ ត្រូវទទួលបាន​ការ​បណ្ដុះ​បណ្ដាល​នៅសាលាភូមិន្ទរដ្ឋបាល មុននឹងទៅបំពេញការងារនៅស្ថាប័នរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈកម្មការ​រៀបចំ​ការប្រឡងប្រជែង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បាន​អញ្ជើញ​ចុះ​ហត្ថ​លេខា​លើ​ប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលា​ភូមិន្ទ​រដ្ឋបាល​។

ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន​៦៨​នាក់ ក្នុងនោះស្រីចំនួន២៣នាក់។​ បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹង​ត្រូវ​ប្រឡង​លើ​វិញ្ញាសា​សួរ​ផ្ទាល់​មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានី​ភ្នំពេញ​។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជន​ជាប់​បម្រុង​ចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២៩នាក់។ ក្រោយពេល​ប្រឡង​ជាប់​ជា​ស្ថាពរ​សិស្ស​មន្ត្រី​ជាន់​ខ្ពស់ត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលចំនួន ២ឆ្នាំ និងសិស្សមន្ត្រីក្រមការ​ត្រូវ​សិក្សា​នៅ​សាលា​ភូមិន្ទរដ្ឋបាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារនៅស្ថាប័នរដ្ឋ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមកា ធ្វើឡើង​ដោយ​ឈរ​លើ​គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm