ស៊ីម៉ាក់ជោគជ័យលើការសិក្សាប្ដូរទៅប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការរាវមីន និង​បញ្ញាសិប្បនិម្មិត

2024/12/15 06:15:05 pm        254

អ្នកជំនាញមកពីប្រទេសអាឡឺម៉ង់ និងជប៉ុន រួមជាមួយ​មន្រ្តី​ជំនា​ញ​ផ្នែក​ទិន្នន័យ និង​ការ​ស្រាវ​ជ្រាវ​ព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ ចំនួនជិត ២០ រូប បានបញ្ចប់​ការ​សិក្សា​ជា​លើកទី២ លើគម្រោង ការផ្លាស់ប្តូរទៅ​រកប្រព័ន្ធឌីជីថលនៃ​ទិន្នន័យប្រតិបត្តិកា​របស់​អង្គភាព​ស៊ីម៉ាក់ និង គម្រោងបញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿន​លើ​ការងារ​សកម្មភាព​រាវ​ និង​បោស​សម្អាត​មីន ទៅតាមផែនការកំណត់។

សិក្ខាសាលារួមគ្នាលើកទី២ដែលស្តីពីគម្រោង ការផ្លាស់ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌីជីថល នៃ​ទិន្នន័យ​ប្រតិបត្តិការ​របស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) នេះដំណើរការ​រយៈ​ពេ​ល​បី​ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ នៅទីបញ្ជាការ​កណ្តាល​ស៊ីម៉ាក់​ភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសអាឡឺម៉ង់ និងប្រទសជប៉ុន រួមជា​មួយ​មន្រ្តី​ជំនាញផ្នែកទិន្នន័យនិងការស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ សរុបចំនួន១៩រូប ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលានេះឯកឧត្តម ហេង រតនា ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកស៊ីម៉ាក់បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនបានបន្តគាំទ្រ CMAC លើការអនុវត្ដគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត (AI System) ដោយផ្តោត​សំខាន់​ទៅ​លើការបណ្តុះ បណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈ​បំពាក់​កម្ម​វិធី​រួម​មាន ប្រព័ន្ធផ្ទុកទិន្នន័យកុំព្យូទ័រ និង Software។

ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធទិន្នន័យរបស់អង្គភាពស៊ីម៉ាក់មានការវិវត្តន៍ជាច្រើនដំណាក់កាល ហើយ​បញ្ញាសិប្បនិម្មិត (AI) ពិតជាមានសារៈ​សំខាន់ណាស់​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​នា​ពេល​បច្ចុប្បន្នក៏ដូចជាពេលអនាគត។ ប្រព័ន្ធនេះពិតជាជួយពន្លឿនការងារផ្នែកទិន្នន័យជា ពិសេស​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​កម្លាំង​បោស​សម្អាត​មីន​ផ្សេងទៀត​ដែល​អង្គភាព​គ្រោង​នឹង​សាក​ល្បង​ប្រើប្រាស់ក្រោយឆ្នាំ២០២៥។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតប ទៅនឹងការវិវត្ត​នៅក្នុ​ង​តំបន់ ក៏ដូចជានៅលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នេះ បានរៀបចំយុទ្ធសាស្រ្តថ្មី ពោល​គឺការ រៀបចំយុទ្ធសាស្រ្តបញ្ចកោណចំនួន ៥ ចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងអត្ថិភាពផងដែរ៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm