រដ្ឋមន្ត្រីទេសចរណ៍ជំរុញរួមគ្នាបន្តប្រឹងប្រែងទាក់ទាញ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា

2024/12/15 06:26:31 pm        487

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍ឯកជន បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងការនាំភ្ញៀវទេសចរ​អន្តរជាតិ ឲ្យមកទស្សនានៅកម្ពុជា។ ឯកឧត្តមបានជំរុញលើកទឹកចិត្ត ឲ្យប្រតិបត្តិករ​ទេសចរណ៍​ជាតិ និងអន្តរជាតិបន្តខិតខំប្រឹងប្រែងទាក់ទាញ និងជួយផ្សព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​បន្ថែម​ទៀត ព្រោះ“ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។

ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ២០២៤ រយៈ​ពេល​២​ថ្ងៃ(១៤ -១៥) ខែធ្នូ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសណ្ឋាគារ good time relax Hotel ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រសួងទេ​សចរ​ណ៍​បាន​​សហការជាមួយ សមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា( PATA Cambodia) បានរៀបចំ​ជំនួប​ផ្លាស់​ប្ដូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ ២០២៤ នេះឡើងក្នុងគោល​បំណង​ជំរុញ​ការ​តភ្ជាប់​កញ្ចប់​ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកម្ពុជា និងពីកម្ពុជា​ទៅ​ប្រទេស​ផ្សេង​ៗ តាមរយៈការផ្លាស់ប្តូរប្រភពពាណិជ្ជកម្ម រវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយ​ប្រតិបត្តិករ​ទេសចរណ៍ក្នុងស្រុក ពិសេសការបង្កើនកញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មក​កាន់​តំបន់​ឆ្នេរ​សមុទ្រក​ម្ពុជា ដោយឆ្លៀតឱកាសយកបុណ្យសមុទ្រនេះ ឲ្យធុរជនជាតិ និងអន្តរជាតិ អាចស្វែង​យល់​ពី​សក្តានុពល នៃគោលដៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ជូយចូល​រួម​ផ្សព្វ​ផ្សាយ​គោលដៅទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តតាមយុទ្ធនាការរបស់ក្រសួង “ម្នាក់ៗ​គឺជា​អ្នក​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំង​អស់គ្នា ដើម្បីទេសចរណ៍”។

លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ថា ជំនួប​រវាង​អ្នក​ទិញ និងអ្នកលក់នេះធ្លាប់ធ្វើឡើងនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឡែក​ខេត្តកំ​ពត​ជាលើកទី១ ក្នុងគោលបំណង់៣សំខាន់ ។

នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និងឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត ព្រះរាជាណាចក្រថៃ ដើម្បី​បើក​កម្ម​វិធីជំនួបរវាងទុរជន និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិសរុបជាង២០០នាក់ តំណាង​ក្រុមហ៊ុន ៧៥ក្រុមហ៊ុន មកពី៨ប្រទេស។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម​អភិបាល​ខេត្ត​ទាំងពីរ ក៏មានជំនួបដោយឡែកមួយផ្សេងទៀត ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍រវាងកម្ពុជា និងថៃ ពិសេសខេត្តកំពត និងខេត្តត្រាតផងដែរ ។

រយៈ​ពេល១១ខែ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាននាក់ កើនឡើង២២% ធៀប​នឹង​រយៈ​ពេលគ្នានៅឆ្នាំ២០២៣ ក្នុងនោះទីផ្សារថៃឈរលំដាប់ទី១ វៀតណាមទី២ និងទីផ្សារចិន​លំដាប់​ទី៣ ប្រភពទីផ្សារទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានជាង៥លាននាក់។ តាម​ការ​ព្យាករណ៍នៅ​ឆ្នាំនេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន ៧សែននាក់ ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm