រដ្ឋមន្រ្តីការបរទេសទួរគីលោក Hakan Fidan និយាយថា អ៊ីស្រាអែល គួរតែបញ្ឈប់បន្ទាន់នូវសកម្មភាពយោធារបស់ពួកគេនៅក្នុងប្រទេសស៊ីរី ។
លោក Fidan និយាយថា ពួកយើងមិនត្រូវអនុញ្ញាតឲ្យអំពើភេរវកម្មឆ្លៀតឱកាសអំឡុងពេលអន្តរកាលបែបនេះទេ ហើយពួកយើងត្រូវតែសម្របសម្រួលកិច្ចខិតខំរបស់ពួកយើង និងត្រូវសិក្សាពីកំហុសកាលពីមុន ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយកាលពីថ្ងៃសៅរ៍ថា ក្រុមមន្រ្តីការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ទួរគី សហភាពអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់ បានឯកភាពថា រដ្ឋាភិបាលថ្មីនៅប្រទេសស៊ីរីគួរតែគោរពសិទ្ធិជនជាតិភាគតិច បន្ទាប់ពីកិច្ចប្រជុំនៅក្នុងប្រទេសហ្សកដានី និងការទាក់ទងដោយផ្ទាល់ជាមួយក្រុមឧទ្ទាមដែលបានផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីរយៈពេលជាង ១សប្តាហ៍មុន ។
ជំនួបនេះ បានកើតមានឡើង ស្របពេលប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោក ព្យាយាមដាក់ឥទ្ធិពលលើរដ្ឋាភិបាលថ្មីរបស់ស៊ីរី ៕


