ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ប្ដេជ្ញាតស៊ូ បន្ទាប់ពីរងការចោទប្រកាន់ទម្លាក់តំណែង

2024/12/15 09:18:21 pm        138


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃសៅរ៍ (១៤ ធ្នូ) បានប្តេជ្ញាថានឹងបន្តតស៊ូដើម្បីអនាគតនយោបាយរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ទម្លាក់តំណែងនៅក្នុងការបោះឆ្នោតលើកទីពីរដោយសភាដឹកនាំដោយក្រុមបក្សប្រឆាំង ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ជាជំហានមួយដែលបានធ្វើឱ្យប្រទេសជាតិភ្ញាក់ផ្អើល។

តុលាការធម្មនុញ្ញនឹងសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងនៅពេលណាក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ។ ប្រសិនបើលោកត្រូវបានគេដកពីតំណែង ការបោះឆ្នោតមុនអាណត្តិនឹងត្រូវបានរៀបចំឡើង។

លោក Yoon គឺជាប្រធានាធិបតីអភិរក្សនិយមទីពីរជាប់ៗគ្នាដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងនៅកូរ៉េខាងត្បូង។ គួររម្លឹកថា អតីតប្រធានាធិបតី លោកស្រី ផាក គុនហេ (Park Geun-hye) ត្រូវបានដកចេញពីតំណែងក្នុងឆ្នាំ២០១៧។ 

លោក Yoon បានលើកឡើងថា "ទោះបីជាខ្ញុំកំពុងឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរដែលខ្ញុំបានដើរជាមួយប្រជាជនក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះឆ្ពោះទៅអនាគត មិនត្រូវបញ្ឈប់ឡើយ។ ខ្ញុំនឹងមិនបោះបង់ចោលនោះទេ"។

ដោយចាត់ទុកថាជាអ្នករស់រានក្នុងនយោបាយដ៏លំបាកប៉ុន្តែកាន់តែឯកោ លោក Yoon មានរឿងអាស្រូវផ្ទាល់ខ្លួន និងជម្លោះផ្ទៃក្នុងជាច្រើន ប្រឈមមុខនឹងបក្សប្រឆាំងដែលមិនព្រមចុះចាញ់ ការបែកបាក់ក្នុងបក្សរបស់ខ្លួនផ្ទាល់ ព្រមទាំងការធ្លាក់ចុះនៃអត្រាគាំទ្រពីសាធារណជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm