យ៉ាងហោចណាស់មនុស្ស ៥នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅក្នុង និងជុំវិញជំរំជនអន្តោប្រវេសន៍មួយនៅជិតទីក្រុង Dunkirk ភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ (១៤ ធ្នូ)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឱ្យដឹងថា បុរសវ័យ ២២ឆ្នាំម្នាក់ បានប្រគល់ខ្លួនឱ្យអាជ្ញាធរនៅក្បែរនោះបន្ទាប់ពីការបាញ់ប្រហារ ដោយនិយាយថារូបគេជាខ្មាន់កាំភ្លើង។
ជនល្មើសដែលសង្ស័យនោះ បានប្រាប់នគរបាលថាខ្លួនបានសម្លាប់មនុស្សម្នាក់អាយុ ២៩ឆ្នាំនៅក្នុងទីក្រុង Wormhout របស់បារាំង ហើយក្រោយមកបានសម្លាប់មនុស្ស ៤នាក់ទៀត ដែល ២នាក់ជាភ្នាក់ងារសន្តិសុខ បិង ២នាក់ជាជនអន្តោប្រវេសន៍ នៅឯជំរំជនភៀសខ្លួននៅតំបន់ Loon-Plage។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា អាជ្ញាធរបានរកឃើញអាវុធចំនួនបីដើមបន្ថែមទៀតនៅក្នុងរថយន្តរបស់បុរសនោះ។ តំណាងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ភ្លាមៗនោះគេក៏មិនទាន់ដឹងច្បាស់ដែរថា មូលហេតុអ្វីបានជំរុញឱ្យមានការបាញ់ប្រហារនោះ៕

