ពលរដ្ឋប៉ាឡេស្ទីន ៣៤ នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2024/12/16 09:14:01 am        244

ប្រភពវេជ្ជសាស្រ្តបាននិយាយកាលពីថ្ងៃអាទិត្យថាពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់៣៤ នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនដែលធ្វើជាលំនៅដ្ឋានសម្រាប់គ្រួសាររត់គេចចេញពីផ្ទះសម្បែង និងជំរំតង់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រភពវេជ្ជសាស្ត្របាននិយាយថាមនុស្ស១៥នាក់បានស្លាប់នៅពេលកងកម្លាំងអ៊ីស្រាអែលវាយឆ្មក់ សាលារៀនមួយដែលជាផ្ទះសម្រាប់គ្រួសារភៀសខ្លួននៅភូមិ អ៊ីស្បាត អាប់រ៉ាបូ (Izbat Abd Rabbo) ជាសង្កាត់មួយនៅភាគខាងជើងនៃទីប្រជុំជន បេត ហាណោន(Beit Hanoun)។

អ្នកឃើញហេតុការណ៍បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ចូលសាលារៀន Khalil Oweida បន្ទាប់ពីមានការឡោមព័ទ្ធអស់ជាច្រើនម៉ោងស្របពេលមានការបាញ់ស្រោចដោយកាំភ្លើងនិងការបាញ់ផ្លោងកាំភ្លើងធំ។

ប្រភពវេជ្ជសាស្ត្របាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារផ្ទះមួយក្នុងសង្កាត់ al-Nafaq ភាគខាងជើងហ្កាហ្សា សម្លាប់មនុស្ស៥នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។

ប្រភពដដែលបានបន្ថែមថា មនុស្សបីនាក់ទៀតបានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារមួយទៀតលើផ្ទះជនជាតិប៉ាឡេស្ទីនក្នុងសង្កាត់ Zeitoun ក្នុងក្រុង ហ្កាហ្សា។

ប្រភពមួយផ្សេងទៀតបាននិយាយថា សាកសពមនុស្ស ៤ នាក់ត្រូវបានគេរកឃើញបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះមួយផ្សេងទៀតក្នុងសង្កាត់ Sheikh Radwan ក្នុងទីក្រុងហ្កាហ្សា ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងការវាយប្រហារកើនឡើងដល់ ៧ នាក់ ។

អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ជនរងគ្រោះជាង៤៤.៩០០នាក់ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា២០២៣៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am