ទីក្រុងប៉េកាំងកំពុងជំរុញឱ្យសាលារៀនរបស់ប្រទេសចិនបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សាសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំក្នុងគោលបំណងកសាងទេពកោសល្យក្នុងស្រុកក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំងក្លារបស់ប្រទេសនេះ ជាមួយសហរដ្ឋអាមេរិក ស្របពេលកំពុងប្រឈមសង្រ្គាមពាណិជ្ជជាថ្មីទៀត។

នៅក្នុងសេចក្តីណែនាំថ្មីមួយ ក្រសួងអប់រំបាននិយាយថា វិធានការនេះនឹងបំពេញតម្រូវការនាពេលអនាគតរបស់ប្រទេសចិនសម្រាប់ទេពកោសល្យច្នៃប្រឌិត ដោយធ្វើឱ្យថ្នាក់បញ្ញាសិប្បនិម្មិត ឬ AI ក្លាយជាបទដ្ឋាននៅឆ្នាំ ២០៣០។

ក្រុមអ្នកជំនាញជឿជាក់ថា ប្រទេសចិនកំពុងតាមពីក្រោយសហរដ្ឋអាមេរិកក្នុងជំនាន់ AI យ៉ាងហោចណាស់មួយឆ្នាំ ហើយស្ថិតក្នុងហានិភ័យនៃការធ្លាក់ចុះបន្ថែមទៀត ទោះបីទីក្រុងប៉េកាំងបានចាប់ផ្តើមការជំរុញដើម្បីបង្កើន AI នៅក្នុងសាកលវិទ្យាល័យ និងសាលារៀនកាលពីឆ្នាំ២០១៨ក៏ដោយ។

មួយឆ្នាំក្រោយមក ប្រទេសនេះបានបើកវគ្គសិក្សាផ្នែកបច្ចេកវិទ្យាសម្រាប់ថ្នាក់វិទ្យាល័យរដ្ឋ ជាចំណាត់ការមួយដែលក្រុមអ្នកអត្ថាធិប្បាយអំពីការអប់រំ បាននិយាយថានឹងត្រូវចំណាយប្រាក់ពីរទៅបីលានយន់ក្នុងសាលានិមួយៗ នៅជាយទីក្រុង ខណៈសាលារៀននៅតាមជនបទជារឿយៗខ្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានដូចជា អ៊ីនធឺណិត និងថ្នាក់រៀនមិនគ្រប់គ្រាន់៕