សម្តេចធិបតី៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឈរលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ

2024/12/16 10:57:30 am        146

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ​ការចុះឈ្មោះសម្រាប់​អ្នក​សេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ ​និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោល​ការស្ម័គ្រចិត្ត​ ហើយយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងត្រូវផ្តល់ភាពងាយស្រួល និងមិនត្រូវបានគិតថ្លៃសេវាអ្វីនោះឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធ ​ដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើក​ឡើងថា​ ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ដោយ​ក្នុងនោះ​គឺមាន​លទ្ធភាពក្នុងការចូល​ ជា​សមាជិកបេឡាជាតិសន្តិសុខសង្គម ​ឬហៅ​ថា ប.ស.ស ទៅ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់ ​និង​ងាយស្រួល​ក្នុង​ការ​បង់វិភាគទាន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែកថែទាំង​សុខ​ភាព​សម្រាប់​ទាំង​ខ្លួនផ្ទាល់ ​និង​ សមាជិក​គ្រួសាររបស់បងប្អូនផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានពន្យល់ដល់បងប្អូន​ប្រជាពលរដ្ឋបន្ថែមទៀត​ផងដែរថា ថ្នាលឌីជីថល​ នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​គឺដើម្បីផ្តល់​លទ្ធភាពឲ្យរាជរដ្ឋាភិបាល​ជួយ​ដល់បងប្អូនឲ្យ​បានទាន់ពេលវេលា​តែប៉ុណ្ណោះ ​ពុំមែន​ការដាក់បន្ទុកបន្ថែមដល់ប្អូននោះទេ។ សម្តេចធិបតី ​បាន​លើកឡើងទៀតថា​ ក្នុងគោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ​គឺនិយាយអំពីសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​ពីព្រោះថា ​សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះវាធំ ហើយ​ដើម្បីផ្តល់ភាពងាយស្រួល​ជួយដល់បងប្អូន​ លុះត្រាណារាជរដ្ឋាភិបាលកំណត់​អត្តសញ្ញាណ​បងប្អូនច្បាស់លាស់ថា បងប្អូនមានបញ្ហាអ្វី ​និងត្រូវការ​អ្វីឲ្យច្បាស់លាស់នោះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am