កម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធបន្ថែមលើពាក្យបណ្តឹង ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ

2021/10/29 07:49:53 pm        461

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល បានកំពុងពន្លឿន និងបានរៀបចំឯកសារលិខិតស្នាមពាក់ព័ន្ធផ្សេងៗ លើពាក្យបណ្តឹង បញ្ជូនទៅតុលាការឥណ្ឌូនេស៊ីបន្ថែម ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ លើករណីការលួចប្រេងឆៅរបស់កម្ពុជា នាកាលកន្លងមកនេះ។

ពាក់ព័ន្ធករណីការលួចប្រេងឆៅរបស់កម្ពុជា កាលពីខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ និងនាវិកដែលដឹកប្រេងកាលពីថ្ងៃទី ២៥ ខែសីហានោះ រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាអន្តរក្រសួងរួមមាន ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺបានពន្លឿនការចរចរ​ជាមួយអាជ្ញាធរកណ្តាលប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើរសុំបញ្ជូនទាំងប្រេង នាវា និងនាវិកទាំងនោះ​មកកាន់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះទៅតាមផ្លូវច្បាប់។

ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានរៀបចំលិខិតស្នាម និងឯកសារពាក់ព័ន្ធផ្សេងៗ​នៅលើ​សុំណុំរឿងបណ្តឹង បញ្ជូនទៅតុលាការប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត តបតាមការសំណើរសុំ​នៃភាគីប្រទេសឥណ្ឌូនេស៊ី ​ដើម្បីទាមទារយកប្រេងឆៅរបស់កម្ពុជាត្រឡប់មកវិញ ។

ចំណែកពាក់ព័ន្ធក្រុមហ៊ុន KrisEnergy វិញ, នាពេលកន្លងមកនេះ ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ​ក្រសួងរ៉ែ និងថាមពល បានចេញ​លិខិត​ព្រមានដល់ក្រុមហ៊ុន KrisEnergy រួចហើយ ក្នុងករណីធ្វេសប្រហែស ដែលបណ្តោយឲ្យក្រុម​នាវិក​ទាំងនោះ​លួចទាំងប្រេង​ និងកប៉ាល់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ​ក្រសួង​ក៏បានស្នើរឲ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន KrisEnergy ចេញមុខធ្វើការទូទាត់សំណង ដូចជា ​ប្រេង និងបំណុល​ហិរញ្ញវត្ថុ​មួយចំនួន ​ដែលក្រុមហ៊ុន​បានជំពាក់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​លើកឡើងថា ​ក្រុមហ៊ុន KrisEnergy បាន​ប្រកាស​ក្ស័យធុន​លើការធ្វើអាជីវកម្មរបស់ខ្លួន​ ប៉ុន្តែក្រុមហ៊ុន KrisEnergy គឺមិនទាន់បាន​ដោះ​ស្រាយចប់សព្វគ្រប់នៅឡើយ ​។ ​បើយោងតាមផ្លូវច្បាប់ ​ក្រសួង នឹងដកអាជ្ញារបណ្ណ​ពី​ក្រុមហ៊ុននោះ​មកវិញ ​ដើម្បីស្វែងរកអ្នកវិនិយោគថ្មីជាបន្ត ៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm